ថ្ងៃច័ន្ទ ទី០៣ ខែវិច្ឆិការ ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ កោះញែកប៉ុស្តិ៍!
សម្តេចតេជោ ហ៊ុន សែន អបអរសាទរចៅប្រុសក្នុងការប្រឡងកម្រិតសកលនៅឌូបៃ
Thu,27 June 2024 (Time 04:03 PM)
ដោយ ៖ (ចំនួនអ្នកអាន: 288នាក់)

ភ្នំពេញ៖ នៅក្នុងការបង្ហោះសារជាសាធារណៈតាមបណ្តាញសង្គមផ្លូវការ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានសម្តែងនូវមោទកភាព និងសប្បាយរីករាយយ៉ាងក្រៃលែង ដោយមានប្រសាសន៍ថា «តាមិនខ្វល់ថាចៅប្រឡងបានចំណាត់ថ្នាក់បែបណានោះទេតែតាពិតជាមានមោទនភាពតាំងពីជាងមួយខែមុនក្រោយបានទទួលដំណឹងថាចៅជាប់ចំណាត់ថ្នាក់ទៅប្រឡងកំរិតសកលនៅឌូបៃ»។ នេះបើតាមការលើកឡើងរបស់សម្តេចតជោនៅព្រឹក ទាបភ្លឺថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤នេះ។

សម្តេចតេជោ ហ៊ុន សែន និងឧត្តមភរិយារបស់សម្តេច គឺសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានញញឹម​ពេល​មើល​រូបថត​ចៅ​ប្រុស​របស់​សម្តេចទាំងទ្វេរដែលបានប្រឡង​នៅ​ប្រទេសឌូបៃ។ មោទកភាព​របស់​សម្តេចកាន់​តែ​ខ្លាំង​ឡើង​នៅ​ពេល​ដឹង​ថា​ចៅ​ប្រុស​របស់​សម្តេចបានឈ្នះ​បាន​មេដាយ​ចំនួនពីរគ្រឿង ដោយមួយ​គ្រឿងសម្រាប់​គណិតវិទ្យា និង​មួយគ្រឿង​ទៀត​សម្រាប់​ភាសា​អង់គ្លេស។ គួរកត់សម្គាល់ថា ថ្វីត្បិតតែកំពុងនៅរៀនថ្នាក់មត្តេយ្យសិក្សាក៏ដោយ ក៏កុមារា ហ៊ុន ពេជ្រមុន្នីរិទ្ធីសិទ្ធ Hun Pich Mony Rithyseth បានប្រកួតប្រជែងក្នុងកម្រិតសកល ទាំងគណិតវិទ្យាថ្នាក់ទីមួយ និងភាសាអង់គ្លេស ជាមួយសិស្សមកពីប្រទេសផ្សេងៗ។

សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាក៏បានចូលរួមអបអរសាទរផងដែរ ចំពោះស្នាដៃរបស់កុមារកម្ពុជា ដែលបានចូលរួមក្នុងការប្រឡងនៅទីក្រុងឌូបៃ នៅទូទាំងថ្នាក់ និងកម្រិតផ្សេងៗគ្នា។ សម្តេច​បាន​កត់​សម្គាល់​ថា​ស្នាដៃ​ទាំង​នេះ​បង្ហាញ​ថា​កុមារកម្ពុជា​ស្ថិត​ក្នុង​ចំណោម​សិស្ស​ឆ្នើម​ក្នុង​ប្រទេស​ដែល​មាន​សមត្ថភាព​អាច​ប្រកួត​ប្រជែង​លើ​ឆាក​ពិភពលោក។ សម្តេចតេជោ ហ៊ុន សែន បានចូលរួមអបអរសាទរចំពោះមាតាបិតា និងអាណាព្យាបាលទាំងអស់ដែលបានគាំទ្រដល់សមិទ្ធផលវ័យក្មេងទាំងនេះ៕

ព័ត៌មានគួរចាប់អារម្មណ៍

ប្រធានមន្ទីររ៉ែនិងថាមពលខេត្តបាត់ដំបង់គួរតែចាត់វិធានការទៅលេីក្រុមជីករ៉ែមាសដែលល្មើសច្បាប់នៅស្រុកភ្នំព្រឹកផងទាន..,. ()

ព័ត៌មានគួរចាប់អារម្មណ៍

អធិការដ្ឋាននគរបាលស្រុកគាស់ក្រឡ បង្ក្រាបករណីក្មេងទំនើងបង្កហិង្សា ឃាត់ខ្លួនចំនួន08នាក់ អនុវត្តតាមច្បាប់ ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម សុខ ពុទ្ធិវុធ អញ្ជើញស្វាគមន៍ដំណើរទស្សនកិច្ចរបស់អ្នកផលិតមាតិកាមកកាន់ស្ថាប័នផ្សព្វផ្សាយអប់រំកម្ពុជា (EBC) ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម ជីវ ស៊ុនហេង អញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារយុវជនគណបក្សនៅតាមក្រសួង-ស្ថាប័ន ()

ព័ត៌មានគួរចាប់អារម្មណ៍

ឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត បន្តចុះពិនិត្យកន្លែងចិញ្ចឹមត្រី និងសិប្បកម្មកែច្នៃត្រីនៅស្រុកស្ទោង ក្នុងបេសកកម្មជំរុញវិស័យវារីវប្បកម្មក្នុងខេត្តកំពង់ធំ ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
390 នាក់
ម្សិលមិញ :
642 នាក់
សប្តាហ៍នេះ :
8089 នាក់
ខែនេះ :
32558 នាក់
3 ខែនេះ :
121026 នាក់
សរុប :
1358284 នាក់