ថ្ងៃសៅរ៍ ទី១២ ខែកក្កដា ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ កោះញែកប៉ុស្តិ៍!
ឯកឧត្តម នេត្រ ភក្ត្រា អំពាវនាវដល់ កម្លាំងមានសមត្ថកិច្ច ឱ្យចាត់វិធានការតាមផ្លូវច្បាប់ ចំពោះជនយកឈ្មោះ និងរូបថតរបស់ឯកឧត្តម ដើម្បីក្លែងបន្លំ និងបង្កើតគណនីក្លែងក្លាយ ក្នុងចេតនាទុច្ចរិត ផ្ទុយនឹងច្បាប់!
Thu,27 June 2024 (Time 04:04 PM)
ដោយ ៖ (ចំនួនអ្នកអាន: 205នាក់)

ភ្នំពេញ៖ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន​ បានប្រកាសអំពាវនាវ ដល់កម្លាំងមានសមត្ថកិច្ច ឱ្យចាត់វិធានការតាមផ្លូវច្បាប់ ចំពោះជនយកឈ្មោះ និងរូបថតរបស់លោក ដើម្បីក្លែងបន្លំ និងបង្កើតគណនីក្លែងក្លាយក្នុងចេតនាទុច្ចរិត ផ្ទុយនឹងច្បាប់។

តាមបណ្តាញតេឡេក្រាម នៅយប់ថ្ងៃអង្គារ ទី២៥ ខែមិថុនា ឯកឧត្តម នេត្រ ភក្រា បានបង្ហោះសារ ដែលមានខ្លឹមសារ៖ ខ្ញុំសូមជម្រាបជូនដល់សាធារណជន បានជ្រាបថា មានក្រុមជនខិលខូចមួយចំនួនបានយកឈ្មោះខ្ញុំ ទៅបង្កើតគណនីតេឡេក្រាម និងពាក់ព័ន្ធនឹងការវិនិយោគ និងធ្វើពាណិជ្ជកម្មផ្សេងៗ និងបានផ្ញើសារទៅកាន់មនុស្សនានា។ ខ្ញុំសូមបញ្ជាក់ថាគណនីនេះ មិនមែនជាគណនីខ្ញុំទេ ជាគណនីក្លែងក្លាយ។ សូមបងប្អូនមេត្តាប្រុងប្រយ័ត្ន។ ជាមួយគ្នានេះ ខ្ញុំសូមប្រកាសបដិសេធ និងមិនទទួលខុសត្រូវ ចំពោះករណីគណនីនេះ បង្កបញ្ហាឬផលប៉ះពាល់ណាមួយទេ។ ខ្ញុំសូមអំពាវនាវដល់កម្លាំង មានសមត្ថកិច្ចចាត់វិធានការ តាមផ្លូវច្បាប់ចំពោះជនក្លែងបន្លំ។

ករណីស្រដៀងគ្នានេះ មិនមែនជាលើកទី១នោះទេ ថ្នាក់ដឹកនាំជាច្រើននាក់ផ្សេងទៀត ក៏ធ្លាប់ត្រូវបានក្រុមមិនស្គាល់អត្តសញ្ញាណ បានប្រព្រឹតិ្តដូចគ្នាដែរ ហើយពួកជនទុច្ចរិតទាំង ក៏មិនរួចពីសំណាញ់ច្បាប់នោះដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

ព័ត៌មានថ្មីបំផុត អ្នកប្រករបរ ដឹកឈើមួយចំនួន ឆ្លងកាត់ស្រុកបាណន់ សូមមានវីជ្ជាជីវៈ ខ្លះផង ! អ្នកស្រុកសំឡូត បញ្ជាក់ថា រហ័សនាម "យាយមាន់" ជាមេក្លោងធំជាងគេ ប្រចាំខេត្តបាត់ដំបង ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចធិបតី៖ ចក្ខុវិស័យនិងយុទ្ធសាស្ត្រកែទម្រង់ច្បាប់ដោយកំណត់ដាក់ចេញយុទ្ធសាស្ត្រគន្លឹះចំនួន៤ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចធិបតី ណែនាំគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ ត្រូវដឹកនាំធ្វើឌីជីថលូបនីយកម្មប្រព័ន្ធនៃការតាក់តែង ចងក្រង និងផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្ត ដោយប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម ស សុខា អះអាងថា ជនរួមជាតិ ព្រមទាំងយុវជន ជឿជាក់លើភាពម៉ឺងម៉ាត់និងដំណោះស្រាយដ៏ឈ្លាសវៃរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចធិបតី ហ៊ុន ម៉ាណែត ថ្លែងអំណរគុណរដ្ឋាភិបាលថៃ ដែលបានលើកលែងថ្លៃទិដ្ឋាការសម្រាប់ពលរដ្ឋខ្មែរ ដែលមកលេងស្រុកកំណើតក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
400 នាក់
ម្សិលមិញ :
1040 នាក់
សប្តាហ៍នេះ :
8636 នាក់
ខែនេះ :
37061 នាក់
3 ខែនេះ :
93311 នាក់
សរុប :
1203920 នាក់