មណ្ឌលគិរី នៅថ្ងៃទី០៤ខែមិថុនាឆ្នាំ២០២៤ លោក លឹមពី ប្រធានភូមិបាលខណ្ឌច្បារអំពៅ បានសម្រួលដល់បងប្អូនប្រជាពលរដ្ឋនិងអញ្ជើញចែកវិញ្ញាបនបត្រសំគាល់ម្ចាស់អចលនវត្ថុ និងមោឃភាព នៃប័ណ្ណសំគាល់សិទ្ធិកាន់កាប់ប្រើប្រាស់ដីធ្លី ឬប័ណ្ណសំគាល់សិទ្ធិកាន់កាប់អចលនវត្ថុ ជូនពលរដ្ឋក្នុងភូមិស្រែហ៊ុយ ឃុំស្រែហ៊ុយ ស្រុកកោះញែក ខេត្តមណ្ឌលគិរី។ ដែលពិធីនេះក៏មានការចូលរួមពីសំណាក់ លោក យឹមហេង ប្រធានការិយាល័យភូមិបាលស្រុក លោក ម៉ាន់រៀម មេឃុំស្រែហ៊ុយ ព្រមទាំងលោក លោកស្រីប្រធាន អនុប្រធានស្ថាប័នជុំវិញស្រុកតំណាងនិងប្រជាពលរដ្ឋជាង៥០នាក់ផងដែរ។លោក លឹមពី ប្រធានភូមិបាលខណ្ឌច្បាអំពៅបានធ្វើរបាយការណ៍ថាការចែកនូវវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ជូនប្រជាពលរដ្ឋនាពេលនេះដែរ គឺបានធ្វើឡើងក្រោយពីមន្ត្រីជំនាញរបស់ការិយាល័យ សហការជាមួយនិងមន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសុរិយោដីខេត្ត បានចំណាយពេលវេលាជាច្រើនខែ ក្នុងការប្រកាសតំបន់វិនិឆ្ឆ័យ ចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធទាំងការចុះវាស់វែងប្រមូលទិន្នន័យ បំបែកក្បាលដីសរុបលើឯកសារ និងការប្រកាសបិទផ្សាយជាសាធារណៈ រយះពេល១៥ថ្ងៃ ក្រោយបន្ថែមទៀត ក្នុងការទទួលពាក្យបណ្ដឹងនានា ដើម្បីធ្វើការដោះស្រាយដោយជោគជ័យផងដែរ។ថ្លែងក្នុងឱកាសនោះដែរ លោក លឹមពី ដែលប្រជាពលរដ្ឋក្នុងស្រុកកោះញែក បានដាក់សព្វនាមឲ្យថា(តាពីចិត្តធម៌) បានលើកឡើងថា ចំពោះវិញ្ញាបនបត្រសំគាល់ម្ចាស់អចលនវត្ថុ ដែលត្រូវប្រគល់នាពេលនេះ គឺជាវត្ថុដ៏មានតំលៃបំផុត អាចនិយាយបានថា ជាអាយុជីវិត ជាមាស ជាប្រាក់ ដែលយើងអាចយកទៅប្រើប្រាស់បាន ដើម្បីទាញយកប្រយោជន៍បានច្រើន ហើយការផ្តល់ប័ណ្ណនេះ ក៏ជាការចូលរួមកាត់បន្ថយភាពក្រីក្រ ស្របតាមយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាល។ ក្នុងនោះ លោក លឹមពី ក៏បានផ្តាំផ្ញើដល់បងប្អូន បន្ទាប់ពីទទួលបានវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ពីមន្ត្រីរដ្ឋបាលសុរិយោដី ត្រូវចេះថែរក្សាទុកដាក់ឲ្យបានគង់វង្ស ជៀសវាងការបាត់បង់ ពីព្រោះវិញ្ញាបនបត្រសំគាល់ម្ចាស់អចលនវត្ថុនេះ គឺជាឯកសារដ៏មានសារៈសំខាន់ ដែលបញ្ជាក់ពីភាពស្របច្បាប់ នៃអចលនទ្រព្យរបស់បងប្អូន ហើយមិនត្រឹមតែធានានូវសុវត្ថិភាពដីធ្លីរបស់បងប្អូនប៉ុណ្ណោះទេ ប័ណ្ណនេះ អាចផ្តល់នូវអត្ថប្រយោជន៍ជាច្រើនតាមតម្រូវការ ព្រមទាំងយកទៅប្រើប្រាស់ឲ្យចំគោលដៅផងដែរ។សូមបញ្ជាក់ថាការចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុនាពេលនេះ គឺមានចំនួន១ភូមិ ក្នុងឃុំស្រែហ៊ុយ ស្រុកកោះញែក ដែលមានចំនួន ១០៣២ក្បាលដី៕
ព័ត៌មានគួរចាប់អារម្មណ៍
ទំព័រដើម ព័ត៌មានជាតិ ព័ត៏មានអន្តរជាតិ ព័ត៌មានសន្តិសុខសង្គម ព័ត៌មានស៊ើបអង្កេត ព័ត៌មានថ្មីបំផុត ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត ផ្ញើសារលិខិតគោរពជូនពរ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងឱកាសចម្រើនជន្មាយុ **|** ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត ផ្ញើសារលិខិតគោរពជូនពរ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងឱកាសចម្រើនជន្មាយុ ()
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត រៀបចំពិធីលៀងសាយភោជន ជូននាយករដ្ឋមន្ត្រីឡាវ និងគណៈប្រតិភូ ()
ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ចែករំលែកបទពិសោធន៍សន្តិភាពរបស់កម្ពុជា ()
ព្រឹកនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកកិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្តីពីពិភពលោកមួយដែលគ្មានមីន ()
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ ទឹកដីកម្ពុជា ធ្លាប់ជាវាលមីន ឥឡូវក្លាយជាដីមានជីជាតិ សម្រាប់ធ្វើកសិកម្ម ()
វីដែអូ
ចំនួនអ្នកទស្សនា