ថ្ងៃអាទិត្យ ទី០៨ ខែកញ្ញា ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ កោះញែកប៉ុស្តិ៍!
រដ្ឋបាលខេត្តមណ្ឌលគិរី ប្រារព្ធពិធីខួបលើកទី១៧ ទិវាអតីតយុទ្ធជនកម្ពុជា ២១ មិថុនា ឆ្នាំ២០២៤
Fri,19 July 2024 (Time 08:32 AM)
ដោយ ៖ (ចំនួនអ្នកអាន: 59នាក់)

ខេត្តមណ្ឌលគិរី៖ នាព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៤ រដ្ឋបាលខេត្តមណ្ឌលគិរី បានប្រារព្ធពិធីខួបលើកទី១៧ ទិវាអតីតយុទ្ធជនកម្ពុជា ២១ មិថុនា ឆ្នាំ២០២៤ ក្រោមអធិបតីយភាព ឯកឧត្តម ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ថង សាវុន អភិបាលខេត្តមណ្ឌលគិរី និងជាប្រធានកិត្តិយសសមាគមអតីតយុទ្ធជនខេត្ត និងមានការអញ្ជើញចូលរួមពីសំណាក់ លោក​​ មេបញ្ជាការកងកម្លាំងប្រដាប់អាវុធទាំងបី លោក លោកស្រីប្រធាន អនុប្រធានមន្ទីរ/អង្គភាពជុំវិញខេត្ត ប្រធាន អនុប្រធានសមាគមអតីតយុទ្ធជន ក្រុង ស្រុក ព្រមទាំងអតីតយុទ្ធជនជាច្រើនរូប ដែលប្រព្រឹត្តទៅ នៅសាលប្រជុំតំបន់ប្រតិបត្តិការសឹងរងខេត្តមណ្ឌលគិរី។

ឯ​​​​​​​​​កឧត្តម ថង សាវុន​ ប្រធានកិត្តិយសសមាគមអតីតយុទ្ធជនខេត្ត មានប្រសាសន៍ថា​ ការប្រារព្ធខួបលើកទី១៧ ទិវាអតីតយុទ្ធជនកម្ពុជា គឺដើម្បីរំលឹកដល់គំរូវីរភាពដ៏មោះមុត និងគុណបំណាច់ដ៏ធំធេងរបស់វីរយុទ្ធជន យុទ្ធនារី នៃកងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋគ្រប់ស្រទាប់ដែលបានធ្វើពលិកម្មយ៉ាងអង់អាចក្លាហាន បូជាសាច់ស្រស់ ឈាមស្រស់ ដើម្បីបុព្វហេតុជាតិមាតុភូមិ។ ឯកឧត្តម បន្ថែមថា ការពលិកម្មប្រដោបដោយស្មារតីស្នេហាជាតិរបស់វីរអតីតយុទ្ធជន យុទ្ធនារី និងប្រជាពលរដ្ឋគ្រប់ដំណាក់កាលនៃប្រវត្តិសាស្ត្រ បានរួមចំណែកយ៉ាងសំខាន់ក្នុងកិច្ចការពារបូរណភាពទឹកដី ការកសាងសុខសន្តិភាព និងស្ថេរភាពសង្គមសម្រាប់ព្រះរាជាណាចក្រកម្ពុជា សំដៅធានាឱ្យមានការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម ដើម្បីឧត្តមប្រយោជន៍ជូនជាតិមាតុភូមិ និងប្រជាជនកម្ពុជា។

ឯកឧត្តម បានបញ្ជាក់ថា ក្រៅពីការរំឭកដល់វីរភាព និងគុណបំណាច់របស់អតីតយុទ្ធជន ទិវានេះក៏មានគោលបំណងផ្សព្វផ្សាយឱ្យបងប្អូនប្រជាពលរដ្ឋបានយល់ដឹងកាន់តែទូលំទូលាយបន្ថែមទៀតអំពីអតីតយុទ្ធជន បំផុសចលនាគាំទ្រអតីតយុទ្ធជន លើកកម្ពស់តួនាទីរបស់អតីតយុទ្ធជនក្នុងសង្គម និងជំរុញស្មារតីស្នេហាជាតិក្នុងស្រទាប់ប្រជាជនកងកម្លាំងប្រដាប់អាវុធ ជាពិសេសស្រទាប់យុវជន ដើម្បីប្រែក្លាយយុវជន ឱ្យស័ក្តិសមជាសសរទ្រូង និងជាអ្នកបន្តវេនប្រកបដោយឧត្តមគតិ មោះមុតរឹងមាំ និងមានសេចក្តីថ្លៃថ្នូរ។

ឯកឧត្តម អភិបាលខេត្ត ក៏បានណែនាំដល់សមាគមអតីតយុទ្ធជនខេត្ត ត្រូវខិតខំយកចិត្តទុកដាក់ ជំរុញដល់ការលើកម្ពស់កម្រិតជីវភាពរស់នៅរបស់បងប្អូនអតីតយុទ្ធជន តាមរយៈការចុះពិនិត្យស្ថានភាពរស់នៅ ជាក់ស្តែងដល់មូលដ្ឋានផ្ទាល់ ដើម្បីឆ្លើយតបទៅនឹងគុណបំណាច់មិនអាចកាត់ថ្លៃបានរបស់អតីតយុទ្ធជន ក្នុងបុព្វហេតុស្វែងរកសុខសន្តិភាព ជូនជាតិមាតុភូមិយើង។

លោក សាន គឹមអឿន ប្រធានសមាគមអតីតយុទ្ធជនខេត្ត បានឱ្យដឹងថា បច្ចុប្បន្នអតីតយុទ្ធជននៅខេត្តមណ្ឌលគិរី សរុបមានចំនួន៤៥៧នាក់ បន្ទុក ៦៦៨នាក់ ក្នុងនោះបានចូលជាសមាជិកសមាគមចំនួន ៣១៤ នាក់ស្រី ០៦នាក់ កើនសមាជិកចំនួន១៤នាក់ និងថយសមាជិកចំនួន១០នាក់ បើតាម​ (ស្ថិតិប្រចាំខែមិថុនា ឆ្នាំ២០២៣ រហូតដល់ខែ មិថុនាឆ្នាំ២០២៤) ក្នុងនោះរួមមាន៖ ជនពិការ ចំនួន ៣៤នាក់ និវត្តជន ចំនួន ២៩១នាក់ជនបាត់បង់សមត្ថភាពការងារ ចំនួន ០៣នាក់ គ្រួសារជនពលី ចំនួន ៣៩នាក់ និងគ្រួសារជនមរណៈ ចំនួន ៩០នាក់។

នាឱកាសនោះដែរ ថ្នាក់ដឹកនាំខេត្តមណ្ឌលគិរី បានផ្តល់កិត្តិយសបំពាក់គ្រឿងឥស្សរិយយស ដល់អតីតយុទ្ធជនកម្ពុជាខេត្តមណ្ឌលគិរី និងបានឧបត្ថម្ភដល់អតីតយុទ្ធជនចំនួន១០០គ្រួសារ ដោយក្នុងមួយគ្រួសារទទួលបានអង្ករ២០គីឡូក្រាម មី១កេស ទឹកស៊ីអ៊ីវ១យួរ និងត្រីខ១យួរ ដោយឡែក ឯកឧត្តម ថង សាវុន អភិបាលខេត្តមណ្ឌលគិរី និងលោកជំទាវ បានឧបត្ថម្ភបន្ថែមថវិកា៨ម៉ឺនរៀល ជូនដល់អតីតយុទ្ធជនផងដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

មនុស្សប្រុស​ ស្រីចំនួន០៩នាក់ត្រូវបានសមត្ថកិច្ចនគរបាលឆ្មក់បង្រ្កាបឃាត់ខ្លួនអនុវត្តតាមច្បាប់នៅទីតាំងខារ៉ាអូខេមួយកន្លែងក្នុងក្រុងបាត់ដំបង ()

ព័ត៌មានគួរចាប់អារម្មណ៍

លោក សីទូច អភិបាលស្រុកកោះញែក រៀបចំពិធីសម្អាតអនាម័យ និងបរិស្ថាន ដេីម្បីឱ្យមានសោភ័ណ្ឌភាពជុំវិញស្រុកកោះញែក ()

ព័ត៌មានគួរចាប់អារម្មណ៍

ក្រសួងបរិស្ថានសហការជាមួយប្រទេសអាល្លឺម៉ង់ពង្រឹងការអនុវត្តយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកឆ្ពោះទៅភាពស្អាតរបស់កម្ពុជា ()

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបាលខេត្តមណ្ឌលគីរី បើកកិច្ចប្រជុំសាមញ្ញលើកទី០៣ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្ត ()

ព័ត៌មានគួរចាប់អារម្មណ៍

ឧបនាយករដ្ឋមន្រ្តី ស សុខា ៖ អាជ្ញាធរ និងកងកម្លាំងទាំងអស់ មិនត្រូវមើលស្រាលចំពោះផែនការទុច្ចរិតរបស់ក្រុមប្រឆាំងក្រៅច្បាប់ ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
150 នាក់
ម្សិលមិញ :
408 នាក់
សប្តាហ៍នេះ :
2666 នាក់
ខែនេះ :
17982 នាក់
3 ខែនេះ :
67817 នាក់
សរុប :
862032 នាក់