ថ្ងៃអង្គារ៍ ទី២៨ ខែតុលា ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ កោះញែកប៉ុស្តិ៍!
បងប្អូនជនជាតិដើមភាគតិច ទទួលបានការយកចិត្តទុកដាក់ផ្តល់តម្លៃពីថ្នាក់ដឹកនាំក្នុងខេត្តមណ្ឌលគិរី
Fri,16 August 2024 (Time 04:50 PM)
ដោយ ៖ (ចំនួនអ្នកអាន: 230នាក់)

ខេត្តមណ្ឌលគិរី៖ ជនជាតិដើមភាគតិចមានដើមកំណើតនៅក្នុងខេត្តមណ្ឌលគិរីជិត២០០នាក់បានជួបជុំគ្នាប្រារព្ធពិធីវប្បធម៌ជនជាតិដើមភាគតិចនៅ រមណីយដ្ឋានបរិវេណភ្នំដោះក្រមុំ ព្រមទាំងដង្ហែក្បួន ដើម្បីចូលរួមអបអរសាទរទិវា អន្តរជាតិជនជាតិដើមភាគតិចពិភពលោកលើកទី៣០ និងលើកទី២០សម្រាប់កម្ពុជា ដែលប្រពឹតទៅនាថ្ងៃ១៥ ខែសីហា ឆ្នាំ២០២៤នេះ ពិធីនេះប្រព្រឹត្តទៅក្រោមប្រធានបទ “ការ" ការពារសិទ្ធរស់នៅ និងប្រាស្រ័យទាក់ទងតាមបែបប្រពៃណីជនជាតិដើមភាគតិចដោយស្ម័គ្រចិត្ត។

លោក ក្រើង តុលា ជនជាតិដើមភាគតិចពូនងបានថ្លែងកត់សម្គាល់ថា គិតចាប់តាំងពីឆ្នាំ ២០១៥ មកដល់បច្ចុប្បន្នយើងឃើញថា ទាំងថ្នាក់ដឹកនាំក្រោមជាតិ និងថ្នាក់ជាតិ មានការយកចិត្តទុកដាក់ខ្លាំងចំពោះជនជាតិដើមភាគតិច ជាពិសេស សារផ្ញើជូនបងប្អូនជនជាតិដើមភាគតិចដោយសម្ដេចមហាបរវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កាលពីសប្តាហ៍កន្លងទៅ ដែលត្រូវបានលោកចាត់ទុកថា ជាប្រវត្តិសាស្ត្រ។ ប៉ុន្តែទោះជាងនេះក្តីលោក ក្រើង តុលា បានទទូចឲ្យមានការស្វែងយល់ពីគ្នាឲ្យកាន់តែស៊ីជម្រៅបន្ថែមទៀតរវាងអាជ្ញាធរ និងអង្គការសង្គមស៊ីវិល ពាក់ព័ន្ធសិទ្ធិរបស់ជនជាតិដើមភាគតិចដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ។

សារចំនួន៣ ទំព័រកាលសប្តាហ៍កន្លងទៅ សម្ដេចមហាបរវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីបានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាបានគោរព និងការពារសិទ្ធិជនជាតិដើមភាគតិចស្របតាម រដ្ឋធម្មនុញ្ញ ដោយមានការយកចិត្តទុកដាក់ផ្ដល់តម្លៃដល់ជនជាតិដើមស្មើៗគ្នា ដូចពលរដ្ឋខ្មែរដទៃទៀតដែរ។ ក្នុងនោះមានដូចជា "ការ" ការពារ និង អភិរក្សវប្បធម៌ ទំនៀមទំលាប់ ប្រពៃណី ជំនឿ និងសាសនា ភាសា រួមទាំងការលើកស្ទួយដល់ជីវភាពរស់នៅរបស់បងប្អូនជនជាតិដើមភាគតិចថែមទៀតផងដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

ប្រធានមន្ទីររ៉ែនិងថាមពលខេត្តបាត់ដំបង់គួរតែចាត់វិធានការទៅលេីក្រុមជីករ៉ែមាសដែលល្មើសច្បាប់នៅស្រុកភ្នំព្រឹកផងទាន..,. ()

ព័ត៌មានគួរចាប់អារម្មណ៍

អធិការដ្ឋាននគរបាលស្រុកគាស់ក្រឡ បង្ក្រាបករណីក្មេងទំនើងបង្កហិង្សា ឃាត់ខ្លួនចំនួន08នាក់ អនុវត្តតាមច្បាប់ ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម សុខ ពុទ្ធិវុធ អញ្ជើញស្វាគមន៍ដំណើរទស្សនកិច្ចរបស់អ្នកផលិតមាតិកាមកកាន់ស្ថាប័នផ្សព្វផ្សាយអប់រំកម្ពុជា (EBC) ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម ជីវ ស៊ុនហេង អញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារយុវជនគណបក្សនៅតាមក្រសួង-ស្ថាប័ន ()

ព័ត៌មានគួរចាប់អារម្មណ៍

ឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត បន្តចុះពិនិត្យកន្លែងចិញ្ចឹមត្រី និងសិប្បកម្មកែច្នៃត្រីនៅស្រុកស្ទោង ក្នុងបេសកកម្មជំរុញវិស័យវារីវប្បកម្មក្នុងខេត្តកំពង់ធំ ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
158 នាក់
ម្សិលមិញ :
682 នាក់
សប្តាហ៍នេះ :
8544 នាក់
ខែនេះ :
29724 នាក់
3 ខែនេះ :
123581 នាក់
សរុប :
1350353 នាក់