(មណ្ឌលគីរី) នៅរសៀលថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៤ ឯកឧត្ដម ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្ដម ថង សាវុន អភិបាល នៃគណៈអភិបាលខេត្តមណ្ឌលគីរី បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រកាសចូលកាន់តំណែង លោក សីទូច អភិបាល នៃគណៈអភិបាលស្រុកកោះញែក លោក កែវ ស៊ូហុត អភិបាលរងស្រុកកោះញែក។ដោយមានការអញ្ជេីញចូលរួមពីសំណាក់ ឯកឧត្ដម សមាជិកក្រុមប្រឹក្សាខេត្ត លោក អភិបាលរងខេត្ត មេបញ្ជាការរង កងកម្លាំងទាំងបី លោកព្រះរាជអាជ្ញាររង នៃអយ្យាការអមសាលាដំបូងខេត្ត លោក កែវ សូត្រ ប្រធានក្រុមប្រឹក្សាស្រុកកោះញែក សមាជិក សមាជិកាក្រុមប្រឹក្សាស្រុក អភិបាលរងស្រុកនិងមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធទាំងបី លោក លោកស្រីប្រធាន អនុប្រធានមន្ទីរ អង្គភាពជុំវិញស្រុកព្រមទាំងចៅសង្កាត់ ប៉ុស្ត៍រដ្ឋបាលឃុំសង្កាត់ទាំង៦។ឯកឧត្តម ថង សាវុន អភិបាលខេត្ត មណ្ឌលគីរី មានប្រសាសន៍ថា អភិបាលស្រុកគឺបញ្ជាការឯកភាពស្រុក ជាតំណាងប្រជាពលរដ្ឋក្នុងស្រុកទាំងមូល ដែលមានអំណាចធ្វើសេចក្តីសម្រេចខាងបញ្ញត្តិផង និងអំណាចប្រតិបត្តិផង ក្នុងក្របខណ្ឌ ដែលកំណត់ដោយច្បាប់ លិខិតបទដ្ឋានគតិយុត្តជាធរមាន ក្នុងការគ្រប់គ្រង ចាត់ចែងកិច្ចការមូលដ្ឋាន ដើម្បីឆ្លើយតបទៅនឹងតម្រូវការប្រជាពលរដ្ឋក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។ ឯកឧត្តម ថង សាវុន បន្ថែមថា ពិធីប្រកាសចូលកាន់តំណែង អភិបាលនៃគណៈអភិបាលស្រុក អភិបាលរងស្រុក គឺស្របតាមច្បាប់ស្ដីពីការគ្រប់គ្រងរដ្ឋបាល រាជធានីខេត្ត ក្រុង ស្រុក ខណ្ឌ ដែលបានកំណត់ ទន្ទឹមនិងនោះ ឯកឧត្តម អភិបាលខេត្ត ក៏បានថ្លែងការនូវការអបអរសាទរ កោតសរសើរនិងផ្ដាំផ្ញើដល់លោក លោកស្រី ដែលជាសមាជិក សមាជិកា ក្រុមប្រឹក្សាឃុំ សង្កាត់ ដើម្បីបន្តដឹកនាំ ចូលរួមថែរក្សាសុខសន្ដិភាព ស្ថេរភាព និងបន្តការអភិវឌ្ឍឱ្យមានការរីកចម្រើនលើគ្រប់វិស័យបន្ថែមទៀត។ឯកឧត្តម អភិបាលខេត្តបានឱ្យដឹងថា គណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក។ដោយមានកម្លាំងអធិការដ្ឋាននគរបាលស្រុក កម្លាំងបញ្ជាការដ្ឋានកងរាជអាវុធហត្ថស្រុក កម្លាំងផ្នែកសឹករងស្រុក រួមសហការជាមួយរដ្ឋបាលឃុំសង្កាត់ កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំសង្កាត់ បានយកចិត្តទុកដាក់ជាប្រចាំ ដើម្បីធានាឱ្យប្រជាពលរដ្ឋគ្រប់រូបក្នុងដែនសមត្ថកិច្ច មានសុវត្ថិភាព រក្សាបាននូវសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈល្អប្រសើរ ជាពិសេសបានអនុវត្តប្រជុំជាប្រចាំដើម្បីត្រួតពិនិត្យសភាពការណ៍ ដាក់ចេញផែនការ និងវិធានការជាក់ស្តែងក្នុងការអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាពក្នុងរង្វង់ដែនសមត្ថកិច្ចរបស់ខ្លួន។ពិធីនេះប្រព្រឹត្តទៅនៅសាលប្រជុំស្រុកកោះញែក ខេត្តមណ្ឌលគិរី ។
ព័ត៌មានគួរចាប់អារម្មណ៍
ប្រធានមន្ទីររ៉ែនិងថាមពលខេត្តបាត់ដំបង់គួរតែចាត់វិធានការទៅលេីក្រុមជីករ៉ែមាសដែលល្មើសច្បាប់នៅស្រុកភ្នំព្រឹកផងទាន..,. ()
អធិការដ្ឋាននគរបាលស្រុកគាស់ក្រឡ បង្ក្រាបករណីក្មេងទំនើងបង្កហិង្សា ឃាត់ខ្លួនចំនួន08នាក់ អនុវត្តតាមច្បាប់ ()
ឯកឧត្តម សុខ ពុទ្ធិវុធ អញ្ជើញស្វាគមន៍ដំណើរទស្សនកិច្ចរបស់អ្នកផលិតមាតិកាមកកាន់ស្ថាប័នផ្សព្វផ្សាយអប់រំកម្ពុជា (EBC) ()
ឯកឧត្តម ជីវ ស៊ុនហេង អញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារយុវជនគណបក្សនៅតាមក្រសួង-ស្ថាប័ន ()
ឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត បន្តចុះពិនិត្យកន្លែងចិញ្ចឹមត្រី និងសិប្បកម្មកែច្នៃត្រីនៅស្រុកស្ទោង ក្នុងបេសកកម្មជំរុញវិស័យវារីវប្បកម្មក្នុងខេត្តកំពង់ធំ ()
វីដែអូ
ចំនួនអ្នកទស្សនា