ថ្ងៃពុធ ទី១៧ ខែកញ្ញា ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ កោះញែកប៉ុស្តិ៍!
លោក សីទូច អភិបាលស្រុកកោះញែក រៀបចំពិធីសម្អាតអនាម័យ និងបរិស្ថាន ដេីម្បីឱ្យមានសោភ័ណ្ឌភាពជុំវិញស្រុកកោះញែក
Sat,31 August 2024 (Time 09:52 AM)
ដោយ ៖ (ចំនួនអ្នកអាន: 325នាក់)

មណ្ឌលគិរី នាព្រឹកថ្ងៃទី៣០ ខែសីហា ឆ្នាំ ២០២៤ វេលាម៉ោង៨និង០០នាទី រដ្ឋបាលស្រុកកោះញែក បានរៀបចំពិធីសម្អាតអនាម័យនិងបរិស្ថានក្រោមប្រធានបទ ភូមិឋានស្អាត បរិស្ថានស្អាត សង្គម សន្តិភាព សេដ្ឋកិច្ចរីកចំរើន។

ពិធីនេះរៀបចំឡើងក្នុងគោលបំណងដើម្បីបំផុសស្មារតី និងផ្លាស់ប្តូរឥរិយាបទ របស់យើងទាំងអស់គ្នាឱ្យចេះស្រឡាញ់ ចេះថែររក្សា និងចូលរួមសម្អាតអនាម័យ និងបរិស្ថាន នៅក្នុងស្រុកកោះញែកឱ្យកាន់តែមានភាពស្រល់ស្អាត និងមានភាពពណ៌បៃតងគួរឱ្យចង់ទស្សនា និងសម្រាកលំហែរកាយ។

ក្នុងពិធីនេះដែរដោយមានការអញ្ជើញចូលរួមក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់លោក កែវ សូត្រ ប្រធានក្រុមប្រឹក្សាស្រុកកោះញែក លោក សីទូច អភិបាល នៃគណៈអភិបាលស្រុកកោះញែក សមាជិកក្រុមប្រឹក្សាស្រុក អភិបាលរងស្រុក នាយករដ្ឋបាលស្រុក នាយករងរដ្ឋបាលស្រុក លោក លោស្រី ថ្នាក់ដឹកនាំមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធទាំងពីអង្គភាពជុំវិញស្រុក លោកមេឃុំ លោកមេភូមិ។

ដោយសម្អាតបរិស្ថាន រើសសំរាម តាមដងផ្លូវជាតិលេខ ៧៦ បែងចែកជា៣ក្រុម
ក្រុមទី១ សម្អាតចាប់ពីចំណុចផ្លូវកែងទី៩ម្ដុំហាងការហ្វេស្រីម៉ៅដល់ចំណុចព្រុំប្រទល់ភូមិមេមុំ ឃុំរយ៉។
ក្រុមទី២ សម្អាតចាប់ពីផ្លូវកែងទី៩រហូតដល់ចំណុចស្ពានអូរច្បារព្រុំប្រទល់ភូមិស្រែហ៊ុយ ឃុំស្រែហ៊ុយ។
ក្រុមទី៣ សម្អាតចាប់ពីស្ពានថ្មអូរច្បាររហូតដល់ដេប៉ូខ្សាច់ជំទាវអាយស៊ី។

លោក សីទូច អភិបាលនៃគណៈអភិបាលស្រុកកោះញែក ក៏បានធ្វេីការណែនាំដល់បងប្អូនប្រជាពលរដ្ឋនិងសារធារណៈជនទាំងអស់ ជាពិសេសអាជីវករលក់ដូរនៅអមសងខាងផ្លូវជាតិលេខ ៧៦ ក្នុងទីប្រជុំជនស្ថិតនៅភូមិរង្សី និងភូមិអូយ៉េះ ឃុំក្នុងស្រែសង្គម ឱ្យដាក់ទង់ជាតិនៅតាមមុខផ្ទះដើម្បីបញ្ជាក់ពីអត្តសញ្ញាណ និងបំពាក់បុរសខ្មែរដើម្បីធានាបាននៅសណ្ដាប់ធ្នាប់និងរបៀបរៀបរយនិងសោភ័ណភាព នៅទីប្រជុំជនក្នុងស្រុកកោះញែក។

និងលោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ក្រុមយុវជន ស ស យ ក ក្រុមសហភាពសហព័ន្ធយុវជនកម្ពុជា ក្រុមយុវជនស្រឡាញ់សន្តិភាព និងយុវជនកាយរឹទ្ធជាតិកម្ពុជា សរុបប្រមាណ១៧៥នាក់ ស្រី៧៣។

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម សុខ ពុទ្ធិវុធ អញ្ជើញស្វាគមន៍ដំណើរទស្សនកិច្ចរបស់អ្នកផលិតមាតិកាមកកាន់ស្ថាប័នផ្សព្វផ្សាយអប់រំកម្ពុជា (EBC) ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម ជីវ ស៊ុនហេង អញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារយុវជនគណបក្សនៅតាមក្រសួង-ស្ថាប័ន ()

ព័ត៌មានគួរចាប់អារម្មណ៍

ឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត បន្តចុះពិនិត្យកន្លែងចិញ្ចឹមត្រី និងសិប្បកម្មកែច្នៃត្រីនៅស្រុកស្ទោង ក្នុងបេសកកម្មជំរុញវិស័យវារីវប្បកម្មក្នុងខេត្តកំពង់ធំ ()

ព័ត៌មានគួរចាប់អារម្មណ៍

ឧត្តមសេនីយ៍ទោ ឡោ សុខា អញ្ជើញដឹកនាំកិច្ច​ប្រ​ជុំ​ត្រួតពិនិត្យការ​ងារ​ប្រចាំខែសីហា ឆ្នាំ២០២៥ និងលើកទិសដៅបន្ត របស់ស្នង​ការដ្ឋាន​នគរបាលខេត្តមណ្ឌលគិរី ()

ព័ត៌មានគួរចាប់អារម្មណ៍

ខេត្តមណ្ឌលគិរី ត្រូវបានប្រកាសទទួលស្គាល់ជាផ្លូវការ ជាខេត្តទី២៤ ទទួលបានជ័យលាភីបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល (ODF) ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
394 នាក់
ម្សិលមិញ :
456 នាក់
សប្តាហ៍នេះ :
4881 នាក់
ខែនេះ :
41390 នាក់
3 ខែនេះ :
126987 នាក់
សរុប :
1304298 នាក់