ថ្ងៃអង្គារ៍ ទី០១ ខែកក្កដា ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ កោះញែកប៉ុស្តិ៍!
សម្ដេចធិបតី ធានាអះអាងថា ក្រោយព្រែកជីកហ្វូណនតេជោ សាងសង់រួចនឹងមិនធ្វើឲ្យកម្ពុជាបាត់បង់ទឹកដីទេ
Mon,05 August 2024 (Time 11:39 AM)
ដោយ ៖ (ចំនួនអ្នកអាន: 170នាក់)

ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីកម្ពុជា បានប្រកាសធានាអះអាងថា ក្រោយគម្រោងព្រែកជីកហ្វូណនតេជោ សាងសង់រួចរាល់ហើយនោះ កម្ពុជា នឹងមិនបាត់បង់ទឹកដីរបស់ខ្លួនឡើយ ប៉ុន្តែផ្ទុយទៅវិញ នឹងធ្វើឲ្យអធិបតេយ្យភាពកម្ពុជា កាន់តែរឹងមាំ ម្ចាស់ការ តាមរយៈការវិនិយោគគ្រប់គ្រង ដោយក្រុមហ៊ុនខ្មែរ។

ថ្លែងនៅចំពោះមុខប្រជាពលរដ្ឋខ្មែរជាង៤ម៉ឺននាក់ ចូលរួមអបអរសាទរពិធីបើកសម្ពោធព្រែកជីកហ្វូណនតេជោ នៅព្រឹកថ្ងៃ៥ សីហា ឆ្នាំ២០២៤នេះ ក្នុងភូមិសាស្ដ្រព្រែកតាកែវ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល សម្តេចធិបតីបានថ្លែងបន្តថា ការធ្វើឲ្យគម្រោងព្រែកជីកហ្វូណន តេជោលេចចេញ ជារូបរាងនារយៈពេល៥ឆ្នាំទៀត នឹងធ្វើឲ្យមនុស្ស មួយចំនួនគិតតែនាំគ្នាភ័យព្រួយ និងសង្ស័យរឿង បាត់បង់ អធិបតេយ្យជាតិ បានឃើញតែច្បាស់ និងលែង សង្ស័យទៀត ព្រោះគម្រោងនេះ មិនត្រឹមតេនាំឲ្យពលរដ្ឋខ្មែរ បានផលប្រយោជន៍នោះទេ តែបានរក្សាទឹកដីទៀត ។

ដូច្នេះដើម្បីសបញ្ជាក់ថា គម្រោងព្រែកជីកហ្វូណនតេជោ នឹងមិនធ្វើឲ្យបាត់បង់ អធិបតេយ្យជាតិ សម្ដេចធិបតី បានឲ្យរួមសាមគ្គីគ្នា ធ្វើយ៉ាងណា ត្រូវនាំគ្នាធ្វើឲ្យគម្រោងព្រែកជីកហ្វូណនតេជោទទួលបានជោគជ័យ ។

សម្ដេចធិបតីមានប្រសាសន៍ថា «ខ្ញុំ ធានាអះអាងថា ពេលដែលគម្រោងនេះហើយ គម្រោងព្រែកជីកហ្វូណនតេជោ ធ្វើហើយ កម្ពុជានឹងមិនមានការបាត់បង់ដី នៅភាគខាងត្បូង ភាគខាងកើត នៃទន្លេនេះទេ ហើយយើងក៏មិនបាត់បង់អធិបតេយ្យភាព នៃការប្រើប្រាស់ផ្លូវទឹក នៃព្រែកជីកនេះផងដែរ ខ្ញុំហ៊ានធានា»។

សម្ដេចនាយករដ្ឋមន្ដ្រីបន្ដថា ៥ឆ្នាំក្រោយ បន្ទាប់ពីព្រែកជីកហ្វូណនតេជោនេះដំណើរការសាង់សងរួចរាល់ហើយ នឹងមិនធ្វើឲ្យបាត់បង់ទឹកដីនោះ បើសិនជាមានការបាត់បង់មែនពលរដ្ឋខ្មែរ មករករឿងសម្ដេចចុះ ។

សូមរំលឹកថា ព្រែកជីកហ្វូណនតេជោ មានប្រវែង សរុប១៨០គីឡូម៉ែត្រ ដែលប្រវែងស្ទើរទាំងអស់ ជាតម្រាយផ្លូវទឹកធម្មជាតិ ប្រមាណ១៣៥គីឡូម៉ែត្រ ក្នុងនោះ ប្រវែងប្រមាណ ៣៨គីឡូម៉ែត្រ ជាតម្រាយផ្លូវត្រូវជីកតម្រង់ និងប្រវែងប្រមាណ ៧គីឡូម៉ែត្រ ជាតម្រាយផ្លូវកាត់ ដើម្បីបន្ថយកំណោង និងចម្ងាយតភ្ជាប់ទៅសមុទ្រ ។

គម្រោងសាងសង់ព្រែកជីក ហ្វូណនតេជោនេះ មានគោលបំណងរួម ដើម្បីធានាប្រសិទ្ធភាព និងប្រសិទ្ធផល នៃការអនុវត្តគោល នយោបាយជាតិ និងផែនការយុទ្ធសាស្ត្រ អភិវឌ្ឍន៍ជាតិ របស់រាជរដ្ឋាភិបាល ព្រមទាំងលើកកម្ពស់ សុខដុមនីយកម្ម និងភាពស៊ីសង្វាក់គ្នា រវាងការដឹកជញ្ជូនតាមផ្លូវទឹក និងប្រព័ន្ធដឹកជញ្ជូនជាតិផ្សេងៗ តភ្ជាប់ ប្រទាក់ក្រឡានឹងប្រព័ន្ធ ភស្តុភារកម្មជាតិ ៕

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម ស សុខា អះអាងថា ជនរួមជាតិ ព្រមទាំងយុវជន ជឿជាក់លើភាពម៉ឺងម៉ាត់និងដំណោះស្រាយដ៏ឈ្លាសវៃរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចធិបតី ហ៊ុន ម៉ាណែត ថ្លែងអំណរគុណរដ្ឋាភិបាលថៃ ដែលបានលើកលែងថ្លៃទិដ្ឋាការសម្រាប់ពលរដ្ឋខ្មែរ ដែលមកលេងស្រុកកំណើតក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ ()

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្ត្រី នេត្រ ភក្ត្រា ប្រកាសបើកជាផ្លូវការ យុទ្ធនាការ «និយាយថាទេ ចំពោះព័ត៌មានក្លែងក្លាយ!» ()

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្ត្រី នេត្រ ភក្ត្រា ៖ មនុស្សម្នាក់ គឺជាជនបង្គោល ក្នុងការប្រឆាំងព័ត៌មានក្លែងក្លាយ ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តមណ្ឌលគិរី លើកទឹកចិត្តដល់អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋ ត្រូវសហការគ្នាអភិវឌ្ឍភូមិ សង្កាត់របស់ខ្លួន ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1205 នាក់
ម្សិលមិញ :
632 នាក់
សប្តាហ៍នេះ :
7157 នាក់
ខែនេះ :
33142 នាក់
3 ខែនេះ :
97328 នាក់
សរុប :
1189263 នាក់