ថ្ងៃអាទិត្យ ទី២៦ ខែតុលា ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ កោះញែកប៉ុស្តិ៍!
សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការសាងសង់ព្រែកជីកហ្វូណនតេជោបង្ហាញការឯកភាពជាតិ
Mon,05 August 2024 (Time 11:41 AM)
ដោយ ៖ (ចំនួនអ្នកអាន: 221នាក់)

ខេត្តកណ្ដាល៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ថាការបើកការដ្ឋានសាងសង់ព្រែជីកព្រះជីកហ្វូណនតេជោគឺជាការបង្ហាញនូវឯករាជ្យភាពជាតិ និងផ្ញើនៅភាពជោគជ័យនេះជូនចំពោះប្រជាពលរដ្ឋគ្រប់និន្នាការ។

ថ្លែងនៅក្នុងពិធីបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណន់តេជោ នៅឃុំសម្រោងធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល ព្រឹកថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងពីភាពរុងរឿងនៃអាណាចក្រខ្មែរតាំងពីបុរាណកាល ហ្នឹងបានលើកឡើងពីភាពច្នៃប្រឌិតរបស់ដូនតាខ្មែរដែលបានប្រើប្រាស់ផ្លូវទឹកគឺជាសក្ដានុពលរបស់ខ្លួនធ្វើឲ្យប្រទេសរីកចម្រើនរុងរឿង។ ដោយរំលឹកពីមោទនភាពជាតិខ្មែរសម្ដេចបានលើកឡើងថាការសម្រេចបាននូវការបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោនេះជាមោទនភាពថ្មីមួយទៀតរបស់ប្រទេស។

សម្ដេចបានអបអរសាទរនិងបានជូនស្នាដៃដល់ជោគជ័យនេះជូនចំពោះបុព្វបុរសខ្មែរ អតីតព្រះមហាក្សត្រ សម្ដេចព្រះនរោត្តម សីហនុ សម្ដេចម៉ែ ព្រះមហាក្សត្រ សម្ដេចព្រះនរោត្តម សីហមុនី វីរជនដែលបានរំដោះកម្ពុជាចេញពីរបបប្រល័យពូជសាសន៍ប៉ុលពត និងជូនទៅដល់ប្រជាជនកម្ពុជានៅពេលបច្ចុប្បន្នគ្រប់និន្នាការដែលបានរួមរួមជាចលនាជាតិធ្វើឲ្យមានព្រែកជីកហ្វូណនតេជោជាប្រវត្តិសាស្ត្រនេះ។ សម្ដេចថា៖ «វាមិនត្រឹមតែជាគម្រោងមួយដែលជាហេដ្ឋារចនាសម្ព័ន្ធទេតែវាជាគម្រោងបង្ហាញលក្ខណៈជាតិនិយមរបស់យើង»។

សម្ដេចជំរុញឲ្យសាងសង់ព្រែកជីកឲ្យបានជាដាច់ខាត ដែលនឹងបង្កើតមរតកដល់មនុស្សជំនាន់ក្រោយចងចាំអតីតកាលដ៏រុងរឿងនិងត្រូវសម្លឹងទៅមុខប្រកបដោយភាពរំភើបជាមួយនឹងការប្ដេជ្ញាចិត្តក្នុងការកសាងកម្ពុជាឲ្យរុងរឿង។ សម្ដេចថា៖ «ការប្រារព្ធពិធីនៅពេលនេះគឺសុទ្ធតែជាបុព្វហេតុក្នុងការបង្ហាញនូវការប្ដេជ្ញាចិត្តជាប្រជាជាតិជាចលនាជាតិតែមួយប្រកបដោយស្មារតីឯកភាពជាតិដើម្បីរួមគ្នាកសាងភាពល្បីល្បាញ»៕

ព័ត៌មានគួរចាប់អារម្មណ៍

អធិការដ្ឋាននគរបាលស្រុកគាស់ក្រឡ បង្ក្រាបករណីក្មេងទំនើងបង្កហិង្សា ឃាត់ខ្លួនចំនួន08នាក់ អនុវត្តតាមច្បាប់ ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម សុខ ពុទ្ធិវុធ អញ្ជើញស្វាគមន៍ដំណើរទស្សនកិច្ចរបស់អ្នកផលិតមាតិកាមកកាន់ស្ថាប័នផ្សព្វផ្សាយអប់រំកម្ពុជា (EBC) ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម ជីវ ស៊ុនហេង អញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារយុវជនគណបក្សនៅតាមក្រសួង-ស្ថាប័ន ()

ព័ត៌មានគួរចាប់អារម្មណ៍

ឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត បន្តចុះពិនិត្យកន្លែងចិញ្ចឹមត្រី និងសិប្បកម្មកែច្នៃត្រីនៅស្រុកស្ទោង ក្នុងបេសកកម្មជំរុញវិស័យវារីវប្បកម្មក្នុងខេត្តកំពង់ធំ ()

ព័ត៌មានគួរចាប់អារម្មណ៍

ឧត្តមសេនីយ៍ទោ ឡោ សុខា អញ្ជើញដឹកនាំកិច្ច​ប្រ​ជុំ​ត្រួតពិនិត្យការ​ងារ​ប្រចាំខែសីហា ឆ្នាំ២០២៥ និងលើកទិសដៅបន្ត របស់ស្នង​ការដ្ឋាន​នគរបាលខេត្តមណ្ឌលគិរី ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
373 នាក់
ម្សិលមិញ :
2575 នាក់
សប្តាហ៍នេះ :
8975 នាក់
ខែនេះ :
32808 នាក់
3 ខែនេះ :
124018 នាក់
សរុប :
1348800 នាក់