ថ្ងៃអង្គារ៍ ទី១៨ ខែកុម្ភៈ ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ កោះញែកប៉ុស្តិ៍!
លោក សី ទូច អភិបាលនៃគណៈអភិបាលស្រុកកោះញែកអញ្ជើញចុះសួរសុខទុក្ខនិងនាំយកអំណោយចែកជូនបងប្អូនប្រជាពរដ្ឋមួយគ្រួសាដែលរងគ្រោះភ្លើងឆេះផ្ទះចំនួនមួយខ្នងក្នុងស្រុកកោះញែក
Mon,13 January 2025 (Time 08:41 AM)
ដោយ ៖ (ចំនួនអ្នកអាន: 105នាក់)

ខេត្តមណ្ឌលគិរី÷ នៅថ្ងៃទី 12 ខែមករាឆ្នាំ2025 គ្រួសាររងគ្រោះដោយអគ្គីភ័យ ទទួលបានអំណោយពីលោក សី ទូច អភិបាលនៃគណៈអភិបាលស្រុកកោះញែក លោក កែវ សូត្រ ប្រធានក្រុមប្រឹក្សាស្រុកកោះញែក លោក សា ស្លឹម អភិបាលរងស្រុក និងសហការីបាននាំយកអំណោយចែកជូនលោក ខ្វែង ក្រាក់ និងក្រុមគ្រួសារ ជួបការរងគ្រោះហានិភ័យករណីអគ្គីភ័យឆាបឆេះផ្ទះអស់ទាំងស្រុង ក្នុងភូមិក្ដោយ ឃុំរយ៉ ស្រុកកោះញែក ខេត្តមណ្ឌលគិរី

ដែលរងគ្រោះដោយសារអគ្គីភ័យឆាបឆេះផ្ទះអស់ទាំងស្រុងនោះអំណោយដែរត្រូវទទួលបានរួមមានថវិកាចំនួន 1.040.000រ និងសម្ភារៈប្រើប្រាស់ រូមមាន ស័ង្កសីចំនួន 20 សន្លឹក ដែកគោល5សុង ចានឆ្នាំងសំលៀកបំពាក់មុងភួយកន្ទេលសម្ភារៈសិក្សាមានប៊ិចសៀវភៅនិងគ្រឿងឧបភោគ បរិភោគ មួយចំនួនផងដែរ

ក្នុងនោះក៏មានការចូលរួមពីសប្បុរជននានារួមមាន1 ឯកឧត្តម ថង សាវុន ថវិកាចំនួន300.000រ .2 អ្នកឧកញ៉ាអានម៉ាឌី ថវិកាចំនួន 250.000រ .3 ឯកឧត្តម អ៊ូង កុសល់ ចំនួន200.000រ .4 ក្រុមការងារថ្នាក់ស្រុកចុះឃុំរយ៉ ថវិកាចំនួន250.000រ .5 យុវជន ស ស យ ក ស្រុកកោះញែកថវិកាចំនួន160.000រ . 6 ក្រុមប្រឹក្សាឃុំរយ៉ ថវិកាចំនួន130.000រ .7 ក្រុមប្រឹក្សានិងគណៈអភិបាលស្រុកកោះញែកបានទិញសម្ភារៈប្រើប្រាស់និងគ្រឿងឧបភោគបរិភោគសរុបថវិកាចំនួន600.000រ .8 និងសម្ភារៈរបស់កាកបាទក្រហមកម្ពុជាខេត្តមួយចំនួនទៀតផងដែរ។

គួបញ្ជាក់ផងដែរថាករណីហេតុការណ៍អគ្គីភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋមួយគ្រួសារនេះ វេលាម៉ោង9 និង10 នាទីព្រឹកថ្ងៃទី 8 ខែមករាឆ្នាំ 2025 នៅចំណុចភូមិក្ដោយ ឃុំរយ៉ ស្រុកកោះញែក ខេត្តមណ្ឌលគិរី ទំហំផ្ទះដែលត្រូវខូចខាតទាំងស្រុងមានទំហំ 5 ម៉ែត្រគុណនិង 6 ម៉ែត្រធ្វើអំពីឈើជញ្ជាំងក្ដារ ប្រក់ស័ង្កសី

មូលហេតុនៃការឆេះផ្ទះនេះ បណ្ដាលមកពីភ្លេីងឆេះព្រៃរាលទៅឆេះផ្ទះដែលម្ចាស់មិននៅផ្ទះ បណ្ដាលឱ្យឆេះអស់ទាំងស្រុង។

នាឱកាសនោះលោក សីទូច អភិបាលស្រុកកោះញែកបាននាំយកនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខលើកទឹកចិត្តពី ឯកឧត្តម ថង សាវុន អភិបាលនៃគណៈអភិបាលខេត្តមណ្ឌលគិរី ដែលជានិច្ចកាលលោកតែងតែគិតដល់សុខទុក្ខប្រជាពលរដ្ឋ ដោយមិនប្រកាន់ពណ៌សម្បុរ ពូជសាសន៍ និងបានផ្តាំផ្ញើដល់អ៊ុំពូមីងត្រូវចេះថែទាំសុខភាពនិងជូនពរអ៊ុំពូមីងទទួលបានសុខភាពល្អរឹងមាំ

លោក ខ្វែង ក្រាក់ និងក្រុមគ្រួសារបានថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅចំពោះលោក សី ទូច អភិបាលនៃខណៈអភិបាលស្រុកកោះញែក ព្រមទាំងថ្នាក់ដឹកនាំស្រុកដែលបានយកចិត្តទុកដាក់ក្នុងការជួយសម្រួលទុក្ខលំបាករបស់គាត់ពេលដែលគាត់កំពុងតែមានភាពខ្វះខាតដោយសារភ្លើងឆេះផ្ទះសូមជូនពរលោក សី ទូច អភិបាលស្រុកកោះញែក ព្រមទាំងថ្នាក់ដឹកនាំស្រុកទាំងអស់ទទួលបានជោគជ័យគ្រប់ភារកិច្ចនិងសូមបួងសួងវត្ថុស័ក្កសិទ្ធនៅក្នុងលោកតាមបីបាច់ថែរក្សាថ្នាក់ដឹកនាំទាំងអស់ជួបតែសេចក្តីសុខសេចក្តីចម្រើនគ្រប់ៗគ្នា។

ព័ត៌មានគួរចាប់អារម្មណ៍

លោក ស្រុង វ៉ាន់ណូ ក្នុងនាមជាថ្នាក់ដឹកនាំ សមាជិក សមាជិការ នៃ សហព័ន្ធ សហជីព កម្ពុជា ការពារ កូនខ្មែរ   ទូទាំង រាជធានី /ខេត្ត ចេញញត្តិថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះគម្រោងវាយប្រហារដោយដ្រូន ចូលភូមិគ្រឹះរបស់សម្តេចតេជោ ហ៊ុន សែន ()

ព័ត៌មានគួរចាប់អារម្មណ៍

ប្រធានរដ្ឋសភាជាតិឡាវលៀងសាយភោជន៍ផ្លូវការជូនសម្តេចតេជោនិងគណៈប្រតិភូជាន់ខ្ពស់កម្ពុជា ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពនៃការរៀបចំសួនឧស្សាហកម្មស្វាយចន្ទី ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចតេជោ ហ៊ុន សែន ​បានអញ្ជើញមកដល់កម្ពុជាវិញ ប្រកបដោយសុវត្ថិភាព ក្រោយបញ្ចប់ទស្សនកិច្ចរយៈពេល ២ថ្ងៃនៅប្រទេសឡាវ ()

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា អុឹង ឆហៀង (ហៅ សៀ )និងក្រុមគ្រួសារ ព្រមទាំងសហការី បាននាំយកបាយ ម្ហូប ទឹកសុទ្ឌចំនួន300 កញ្ចប់ចែកជូនអ្នកជំងឺ ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1292 នាក់
ម្សិលមិញ :
382 នាក់
សប្តាហ៍នេះ :
7969 នាក់
ខែនេះ :
45598 នាក់
3 ខែនេះ :
105567 នាក់
សរុប :
1042364 នាក់