ថ្ងៃពុធ ទី០៥ ខែកុម្ភៈ ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ កោះញែកប៉ុស្តិ៍!
រដ្ឋមន្ត្រីមហាផ្ទៃ ណែនាំរដ្ឋបាលខេត្តមណ្ឌលគិរី យកចិត្តទុកដាក់ប្រឆាំងការជួញដូរមនុស្ស ការឆ្លងដែនខុសច្បាប់ និងកិច្ចការសំខាន់មួយចំនួនទៀត
Fri,24 January 2025 (Time 01:45 PM)
ដោយ ៖ (ចំនួនអ្នកអាន: 59នាក់)

ភ្នំពេញ៖ ថ្លែងក្នុងពិធីបិទសន្និបាត បូកសរុបការងារឆ្នាំ២០២៤ និងលើកទិសដៅការងារ ឆ្នាំ២០២៥ របស់រដ្ឋបាលខេត្តមណ្ឌលគិរី នារសៀលថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានផ្តល់គោលការណ៍ណែនាំឱ្យរដ្ឋបាលខេត្តភាគឦសានមួយនេះ រួមទាំងអភិបាលខេត្តជុំវិញ ដែលអញ្ជើញចូលរួមនាឱកាសនោះ យកចិត្តទុកដាក់លើការងារ ប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស បន្ទាប់ពីក្នុងរយៈពេលចុងក្រោយនេះ ការអូសទាញឱ្យស្រ្តីខ្មែរធ្វើដំណើរឆ្លងដែនដោយខុសច្បាប់ ក្រោមលេសបោកប្រាស់ថាទៅបំពេញការងារ ឬទៅរៀបអាពាហ៍ពិពាហ៍ជាមួយស្វាមីជាជនបរទេស ដែលទីបំផុតក្លាយជាជនរងគ្រោះពីអំពើជួញដូរមនុស្ស។

ឯកឧត្តមអភិសន្តិបណ្ឌិត បានមានប្រសាសន៍ថា ថ្មីៗនេះសមត្ថកិច្ចកម្ពុជា ស្កាត់បានទាន់ពេលវេលានៅក្នុងអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ដែលមានយុវតីខ្មែរមួយចំនួនត្រូវបានមេខ្យល់អូសទាញឱ្យធ្វើដំណើរទៅប្រទេសទី២ ទី៣ ដើម្បីធ្វើការ និងរៀបការជាមួយជនបរទេសដោយខុសច្បាប់។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបន្ថែមទៀតថា សមត្ថកិច្ចកម្ពុជា ក៏បានរកឃើញករណីមេខ្យល់ អូសទាញយុវតីឱ្យឆ្លងដែនទៅប្រទេសទី២ ទី៣ ក្រោមលេសរៀបការជាមួយជនបរទេស តែទីបំផុត ក្លាយជាទាសករក្នុងក្រុមគ្រួសារនៃជនបរទេសនោះ ទាំងការបង្ខំឱ្យមានកូនសម្រាប់គ្រួសារគេ បង្ខំឱ្យបម្រើតណ្ហា ជាមួយសមាជិកគ្រួសាររបស់គេថែមទៀត ព្រមទាំងគំរាមកំហែងថានិងបន្តលក់ទៅឱ្យជនដទៃទៀត បើមិនបានធ្វើតាមអ្វីដែលពួកគេចង់បាន ដែលនេះ គឺជាអំពើដ៏ស្មោកគ្រោក ដែលបាននិងកំពុងមានការកើនឡើង មិនថានៅក្នុងប្រទេសជុំវិញ ក្នុងតំបន់នោះទេ។

ក្នុងន័យនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានអំពាវនាវរដ្ឋបាលខេត្តមណ្ឌលគិរី រដ្ឋបាលក្រុង ស្រុក មន្ត្រីពាក់ព័ន្ធទាំងអស់ចូលរួមផ្សព្វផ្សាយឱ្យបានទូលំទូលាយដល់ប្រជាពលរដ្ឋដើម្បីឱ្យយល់ដឹង អំពីផលវិបាកនៃការប្រព្រឹត្តអំពើជួញដូរមនុស្ស ស្របពេលដែលបច្ចុប្បន្ន មានមធ្យោបាយនៃការទំនាក់ទំនង អូសទាញយុវតី តាមសម័យឌីជីថលទំនើប គឺប្រព័ន្ធអនឡាញ។

ឯកឧត្តមអភិសន្តិបណ្ឌិត បានស្នើឱ្យអាណាព្យាបាល ក៏ដូចជាសាច់ញាតិដែលមានសមាជិករបស់ខ្លួន ត្រូវប្រឈមទៅនិងការអូសទាញឱ្យធ្វើការងារនៅក្រៅប្រទេស សូមផ្ដល់ការប្រឹក្សាយោបល់សួរនាំ និងទំនាក់ទំនងមកកាន់អាជ្ញាធរដើម្បីបញ្ជាក់ អំពីអ្វីដែលជាព័ត៌មានពិតមុន និងធ្វើការសម្រេចចិត្ត។

ពាក់ព័ន្ធនឹងការទប់ស្កាត់អំពើឆ្លងដែនខុសច្បាប់ ឯកឧត្តមអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្រ្តី ក៏បានណែនាំឱ្យរដ្ឋបាលខេត្តមណ្ឌលគិរី និងបណ្ដាខេត្តជាប់ព្រំដែនប្រទេសវៀតណាមបន្តសហការដឹកនាំ កម្លាំងមានសមត្ថកិច្ច ទប់ស្កាត់ឱ្យបាននូវរាល់ការធ្វើដំណើរឆ្លងកាត់ព្រំដែនដោយខុសច្បាប់ទាំងធ្វើដំណើរចូល-ចេញដើម្បីទប់ស្កាត់បទល្មើសព្រំដែន និងដើម្បីទប់ស្កាត់នូវបទល្មើសដែលអាចកើតឡើងតាមរយៈអ្នកឆ្លងដែនខុសច្បាប់ដូចជាការជួញដូរអាវុធ និងគ្រឿងញៀនជាដើម។

ឯកឧត្តមអភិសន្តិបណ្ឌិត ក៏បានលើកទឹកចិត្តឱ្យមន្រ្តីវរៈនគរបាលការពារព្រំដែនបន្តសកម្មភាពជាមួយកងកម្លាំងចម្រុះ នៅក្នុងកិច្ចការពារបូរណភាពទឹកដីទប់ស្កាត់រាល់បាតុភាពទាំងឡាយដែលនាំឱ្យប៉ះពាល់សន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងបូរណភាពទឹក ដីរបស់កម្ពុជា។

ពីវេទិការធិបតីនេះដែរ ឯកឧត្តមអភិសន្តិបណ្ឌិត ក៏បានកោតសរសើរចំពោះលទ្ធផលការបំពេញការងាររបស់រដ្ឋបាលខេត្តមណ្ឌលគិរី ពេញមួយឆ្នាំ២០២៤ និងក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់នូវលទ្ធផលនៃសន្និបាតដែលមានការពិភាក្សាគ្នា នូវប្រធានបទសំខាន់ៗ ក្នុងន័យប្រមូលធាតុចូល ដើម្បីតម្រង់ទិសដៅការងារក្នុងឆ្នាំ២០២៥ ឱ្យបានកាន់តែប្រសើរឡើង ដើម្បីរួមចំណែកសម្រេចជោគជ័យ យុទ្ធសាស្រ្តបញ្ចកោណក្រោមការដឹកនាំរបស់សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា។

ជាថ្មីម្ដងទៀត ឯកឧត្តមអភិសន្តិបណ្ឌិត នៅតែបន្តលើកឡើងដោយសង្កត់ធ្ងន់អំពីភាពចាំបាច់ នៃកិច្ចការពារសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ដែលជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គម។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានណែនាំបន្ថែម លើការងារអនុវត្តគោលនយោបាយភូមិ-ឃុំ -សង្កាត់មានសុវត្ថិភាព ការពង្រឹងធនធានមនុស្សដើម្បីធានាការផ្តល់សេវាសាធារណៈដែលថ្នាក់ជាតិបានផ្តល់មកឱ្យបានកាន់តែល្អប្រសើរ។

សូមបញ្ជាក់ថា រដ្ឋបាលខេត្តមណ្ឌលគិរីបានរៀបចំសន្និបាតបូកសរុបការងារឆ្នាំ២០២៤ លើកទិសដៅការងារឆ្នាំ២០២៥ រយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី២២ ខែមករា រហូតដល់រសៀលថ្ងៃទី២៣ ខែមករាឆ្នាំ២០២៥នេះ។ សន្និបាតនេះ ធ្វើឡើងតាមគោលការណ៍ណែនាំរបស់ឯកឧត្តមអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី ដែលណែនាំរៀបចំឱ្យបានមុនសន្និបាតក្រសួងមហាផ្ទៃ ៕

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា អុឹង ឆហៀង (ហៅ សៀ )និងក្រុមគ្រួសារ ព្រមទាំងសហការី បាននាំយកបាយ ម្ហូប ទឹកសុទ្ឌចំនួន300 កញ្ចប់ចែកជូនអ្នកជំងឺ ()

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្ត្រីមហាផ្ទៃ ណែនាំរដ្ឋបាលខេត្តមណ្ឌលគិរី យកចិត្តទុកដាក់ប្រឆាំងការជួញដូរមនុស្ស ការឆ្លងដែនខុសច្បាប់ និងកិច្ចការសំខាន់មួយចំនួនទៀត ()

ព័ត៌មានគួរចាប់អារម្មណ៍

លោក សី ទូច អភិបាលនៃគណៈអភិបាលស្រុកកោះញែកអញ្ជើញចុះសួរសុខទុក្ខនិងនាំយកអំណោយចែកជូនបងប្អូនប្រជាពរដ្ឋមួយគ្រួសាដែលរងគ្រោះភ្លើងឆេះផ្ទះចំនួនមួយខ្នងក្នុងស្រុកកោះញែក ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលក្រុង និងក្រុមប្រឹក្សានៃក្រុងតាកូម៉ា រដ្ឋវ៉ាស៊ីងតោន ទទួលស្គាល់ជាផ្លូវការ «ទិវាជ័យជម្នះ ៧ មករា» ជាថ្ងៃរំដោះរបបប្រល័យពូជសាសន៍របស់កម្ពុជា ()

ព័ត៌មានគួរចាប់អារម្មណ៍

ក្រសួងជូនដំណឹងស្តីពីការបើកទទួលចុះឈ្មោះស្នើសុំបណ្ណសារព័ត៌មានសម្រាប់ឆ្នាំ២០២៥ និងបញ្ចប់សុពលភាពបណ្ណឆ្នាំ២០២៤ ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1100 នាក់
ម្សិលមិញ :
151 នាក់
សប្តាហ៍នេះ :
8107 នាក់
ខែនេះ :
37638 នាក់
3 ខែនេះ :
91920 នាក់
សរុប :
1020140 នាក់