ថ្ងៃសុក្រ ទី០៩ ខែឧសភា ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ កោះញែកប៉ុស្តិ៍!
ថ្នាក់ដឹកនាំខេត្តមណ្ឌលគិរី ទទួលស្វាគមន៍ ក្លឹបអ្នកជិះកង់ចម្រុះនៅកម្ពុជាអូដាក
Mon,10 March 2025 (Time 02:34 PM)
ដោយ ៖ (ចំនួនអ្នកអាន: 69នាក់)

ខេត្តមណ្ឌលគិរី ៖ លោក ងិន សុវិមាន អភិបាលរងខេត្ត តំណាងឯកឧត្តម ថង សាវុន អភិបាលខេត្តមណ្ឌលគិរី បានអញ្ជើញទទួលស្វាគមន៍ និងសំណេះសំណាលជាមួយក្លឹបអ្នកជិះកង់ចម្រុះនៅកម្ពុជាអូដាក (Audax Club Cambodia Randonners) ដោយធ្វើដំណើរជិះកង់ប្រើសមត្ថភាពផ្ទាល់ខ្លួន ចម្ងាយជាង ៤០០គីឡូម៉ែត្រ ចេញពីភ្នំពេញ មកកាន់ខេត្តមណ្ឌលគិរី ដើម្បីផ្សព្វផ្សាយវិស័យទេសចរណ៍ទៅកាន់ពិភពលោក ដែលប្រព្រឹត្តទៅនៅរង្វង់មូលគោព្រៃ ក្រុងសែនមនោរម្យ នាថ្ងៃអាទិត្យ ទី០៩ ខែមីនា ឆ្នាំ២០២៥.

លោក ងិន សុវិមាន អភិបាលរងខេត្ត បានស្វាគមន៍ចំពោះក្លឹបអ្នកជិះកង់ចម្រុះនៅកម្ពុជាអូដាក ដែលបានជិះកង់ចំងាយឆ្ងាយ ដោយប្រើសមត្ថភាពផ្ទាល់ខ្លួនជាង ៤០០គីឡូម៉ែត្រ ចេញពីភ្នំពេញ មកកាន់ខេត្តមណ្ឌលគិរី ដើម្បីលើកស្ទួយវិស័យទេសចរណ៍ និងបង្ហាញនូវការអភិវឌ្ឍរីកចម្រើន នៅទិសឦសាន។ លោក បញ្ជាក់ថា ខេត្តមណ្ឌលគិរី សម្បូរដោយធនធានធម្មជាតិ មានអាកាសធាតុល្អបរិសុទ្ធ មានវាលស្មៅដ៏ស្រស់ស្អាត និងមានតំបន់ទេសចរណ៍ជាច្រើនកន្លែង សម្រាប់ទស្សនាកម្សាន្តសប្បាយផងដែរ។ លោក បន្ថែមថា ក្រោមការដឹកនាំរបស់ឯកឧត្តម ថង សាវុន អភិបាលខេត្តមណ្ឌលគិរី បានគិតគូរយកចិត្តទុកដាក់កសាងនូវហេដ្ឋារចនាសម្ព័ន្ធនានា ក៏ដូចជា តំបន់ទេសចរណ៍នៅក្នុងខេត្តមណ្ឌលគិរី ដើម្បីធ្វើយ៉ាងណា ទាក់ទាញភ្ញៀវទេសចរជាតិ អន្តរជាតិ មកទស្សនាកាន់តែច្រើនឡើង។

តំណាង ក្លឹបអ្នកជិះកង់ចម្រុះនៅកម្ពុជាអូដាក បានឲ្យដឹងថា គោលបំណង ដែលក្លឹបអ្នកជិះកង់ចម្រុះនៅកម្ពុជាអូដាក (Audax Club Cambodia Randonners) តំណាងឱ្យក្លឹបអ្នកជិះកង់ពិភពលោកដែលមានឈ្មោះថា AUDAX PARISIEN RANDONNEUR បង្កើតឡើងតាំងពីឆ្នាំ១៩០៤ និង មានទីស្នាក់ការធំនៅទីក្រុងប៉ារីសប្រទេសបារាំង និងមានសមាជិកជាងមួយរយប្រទេស នៅលើពិភពលោក ក្នុងនោះប្រទេសកម្ពុជា ក៏ជាប្រទេសសមាជិកភាពមួយផងដែរ។ ចាប់ផ្ដើមពីកិច្ចសហការគ្នារវាងអត្តពលិកអ្នក ស្នេហាវិស័យកីឡាជិះកង់គ្រប់ក្រុមបានរៀបចំព្រឹត្តិការណ៍កីឡាជិះកង់ចម្រុះរួមគ្នាមួយឡើងដែលព្រឹត្តិការណ៍នេះ មានឈ្មោះថា AUDAX CAMBODIA លើចម្ងាយផ្លូវ៤០០គីឡូម៉ែត្រ ដោយធ្វើដំណើរពី (រាជធានីភ្នំពេញ-ខេត្តកណ្តាល-ខេត្តកំពង់ចាម-ខេត្ត្បូងឃ្មុំ-ខេត្តក្រចេះ-ខេត្តមណ្ឌលគិរី) ដើម្បីជាការរួមចំណែកលើកស្ទួយដល់វិស័យកីឡា និងទេសចរណ៍ សន្តិភាពសន្តិសុខ និងរីករាយទិវានារីអន្តរជាតិ ខួបលើកទី១១៤(International Women'sDay) និងថ្ងៃនេះខ្ញុំមិនប្រើថង់ប្លាស្ទិកកម្ពុជាស្អាតខ្មែរធ្វើបានឱ្យមានការរីកចម្រើនស្របតាមពាក្យស្លោក "កីឡារស់ក្នុងសន្តិភាព SPORTS LIVE IN PEACE”។

នាឱកាសនោះ ថ្នាក់ដឹកនាំខេត្ត បានបំពាក់មេដាយដល់ក្រុមកីឡាដែលជិះកង់ ដល់មុនម៉ោងកំណត់ និងលើកស្ទួយផ្សព្វផ្សាយទេសចរណ៍ខេត្តមណ្ឌលគិរី ទៅកាន់ពិភពលោក ក្នុងគោលដៅទាក់ទាញវិស័យទេសចរណ៍ជាតិ និងអន្តរជាតិអោយមកទស្សនាខេត្តកាន់តែច្រើនផងដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចធិបតី ហ៊ុន ម៉ាណែត ថ្លែងអំណរគុណរដ្ឋាភិបាលថៃ ដែលបានលើកលែងថ្លៃទិដ្ឋាការសម្រាប់ពលរដ្ឋខ្មែរ ដែលមកលេងស្រុកកំណើតក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ ()

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្ត្រី នេត្រ ភក្ត្រា ប្រកាសបើកជាផ្លូវការ យុទ្ធនាការ «និយាយថាទេ ចំពោះព័ត៌មានក្លែងក្លាយ!» ()

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្ត្រី នេត្រ ភក្ត្រា ៖ មនុស្សម្នាក់ គឺជាជនបង្គោល ក្នុងការប្រឆាំងព័ត៌មានក្លែងក្លាយ ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តមណ្ឌលគិរី លើកទឹកចិត្តដល់អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋ ត្រូវសហការគ្នាអភិវឌ្ឍភូមិ សង្កាត់របស់ខ្លួន ()

ព័ត៌មានគួរចាប់អារម្មណ៍

កុំភ្លេចចូលរួម​! សង្ក្រាន្តវិទ្យាល័យហ៊ុន សែន កោះញែក មានលេងល្បែងប្រជាប្រិយកម្សាន្តសប្បាយជាច្រើន ដើម្បីថែរក្សាប្រពៃណី វប្បធម៌ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ​ ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
267 នាក់
ម្សិលមិញ :
406 នាក់
សប្តាហ៍នេះ :
4798 នាក់
ខែនេះ :
28451 នាក់
3 ខែនេះ :
108054 នាក់
សរុប :
1135055 នាក់