ថ្ងៃអង្គារ៍ ទី០១ ខែមេសា ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ កោះញែកប៉ុស្តិ៍!
កម្លាំងសមត្ថកិច្ចសង្កាត់បឹងកន្សែង និងឡាបានសៀកសហការបង្ក្រាបករណីរក្សាទុក ជួញដូរនូវសារធាតុញៀន
Thu,20 March 2025 (Time 07:11 PM)
ដោយ ៖ (ចំនួនអ្នកអាន: 28នាក់)

ខេត្តរតនគិរី ៖ នៅវេលាម៉ោង១៧:៣០ ថ្ងៃទី១៨ ខែមិនា ឆ្នាំ២០២៥ ផែនប្រឆាំងគ្រឿងញៀននៃអធិការនគរបាលក្រុងបានលុង សហការជាមួយផ្នែកព្រហ្មទណ្ឌ ប៉ុស្តិ៍នគរបាលសង្កាត់ឡាបានសៀក ប៉ុស្តិ៍នគរបាលសង្កាត់បឹងកន្សែង ដោយមានការសម្របសម្រួល និងដឹកនាំនីតិវិធី ពីឯកឧត្តមហុក ឡុងម៉េងព្រះរាជអាជ្ញាអមសាលាដំបូងខេត្តរតនគីរី បានឃាត់ខ្លួនជនសង្ស័យ ចំនួន ០១មុខសញ្ញា ពាក់ព័ន្ធករណី ជួញដូរនូវសារធាតុញៀន ដោយខុសច្បាប់(វិធានញុះញុង)។

នៅវេលាម៉ោង១៦:៣០នាទី កម្លាំងជំនាញបានដាក់ភ្នាក់ងារអោយកម្ម៉ង់ថ្នាំញៀន ពីឈ្មោះ វីត ចំនួន ចំនួន១៦០,០០០រៀល ហេីយបានអោយភ្នាក់ងារទៅយកនៅនៅម្តុំផ្លូវប៉េតុងខាងត្បូងផ្សារបានលុង បន្ទាប់មកភ្នាក់ងារបានជិះម៉ូត៉ូទៅយក ហេីយកំលាំងយេីងជិះតាមពីក្រោយ លុះដល់ណាត់ជួប ជនសង្ស័យភ្នាក់ងារយេីងបានឈប់ម៉ូតូជួបគ្នាហេីយជនសង្ស័យបានរៀបនិងហុចថ្នាំញៀនអោយភ្នាក់ ភ្លាមៗនោះកំលាំងសម្ថកិច្ចយេីងបានចូលទៅដល់ដែរ ហេីយបានឃាត់ជនសង្ស័យរួមទាំងថ្នាំញៀន ចំនួន០២ថង់(ធំល្មម)។ ក្រោយពីបានស្ដាប់ចម្លើយសារភាពរបស់ជនសង្ស័យឈ្មោះវ៉ាន់ នាក់ម៉ាន អាយុ២៥ឆ្នាំ ជនជាតិចាម រស់នៅភូមិថ្មីសង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី។ ថាថ្នាំញៀនដែលសមត្ថកិច្ចដកហូតបានពីខ្លួន គឺខ្លួនបានទិញពីឈ្មោះ ឡាយ ពិសិដ្ឋ រស់នៅបន្ទប់ជួលមួយកន្លែងស្ថិតនៅ ភូមិថ្មីសង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី។លុះដល់ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៥ វេលាងម៉ោង១១ និង៣០ នាទី(ថ្ងៃត្រង់) ក៏មានឈ្មោះ អេល យ៉ៃលានី ហៅ ចៃ បានតេមករកឈ្មោះ វ៉ាន់ នាក់ម៉ាន (ឃាត់ខ្លួន)ហើយក៏បានអោយទៅយកថ្នាំញៀននៅបន្ទប់របស់ខ្លួន និងបងប្រុសខ្លួន ហើយកម្លាំងយើងបានចុះទៅដល់ភ្លាមៗនិងធ្វើការឃាត់ខ្លួន ឈ្មោះ ឡាយ ពិសិដ្ឋ និងបក្សពួកបានចំនួន០៥នាក់បន្ថែមទៀត។

# អត្តសញ្ញាណជនល្មើស.

១- ឈ្មោះ ឡាយ ពិសិដ្ឋ អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិថ្មីសង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី។

២- ឈ្មោះ អេល យ៉ៃលានី (ហៅចៃ) អាយុ១៩ឆ្នាំ ជនជាតិឥស្លាម រស់នៅភូមិថ្មីសង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី។ ៣- ឈ្មោះ ពត រ៉េតទីសាក អាយុ១៧ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិឃុំជ្រោយបន្ទាយ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ។

៤- ឈ្មោះ លីស រចនា អាយុ១៧ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិ៤-សង្កាត់កាចាញ ក្រុងបានលុង ខេត្តរតនគិរី។

៥- ឈ្មោះ ចាន់ ដេវីត អាយុ៣០ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិអូរកន្ទិល សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី។

អំពីវត្ថុតាង. និងវត្ថុចាប់យក

១- ទូរស័ព្ទដៃ ចំនួន០៥គ្រឿង

២- ថ្នាំញៀន១០ថង់ និងប្រភេទថ្នាំគ្រាប់ចំនួន៩៦គ្រាប់ និង ប្រភេទថ្នាំគ្រាប់កិនម៉ត់ចំនួន០១ថង់។

៣-ម៉ូតូចំនួន០៣គ្រឿង

៤-ជញ្ជីងថ្លឹងចំនួន០៣គ្រឿង

និងឧបករណ៍សំរាប់សេពគ្រឿងញៀនមួយចំនួន។

៥-ប្រាក់រៀល160 000រៀល

បច្ចុប្បន្នជនល្មើសត្រូវបានឃាត់ខ្លួន និងវត្ថុតាងត្រូវបានដកហូតទុក នៅអធិការដ្ឋាននគរបាលក្រុងបានលុង ដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់អយ្យការអមសាលាដំបូងខេត្តរតនគិរី តាមនីតិវិធីច្បាប់៕

ព័ត៌មានគួរចាប់អារម្មណ៍

កសិដ្ឋានមួយនៅស្រុកកោះញែកមានគោបាយ ជិត៣០០ក្បាល ផ្ដាំកសិករផ្សេង គួរចិញ្ចឹមគោមួយប្រភេទនេះ អាចរកប្រាក់ចំណូលបានច្រើនគួរសម មិនប្រឈមការខាតបង់ ()

ព័ត៌មានគួរចាប់អារម្មណ៍

សូមចូលរួមអបអរសាទរលោកឧត្តមសេនីយ៍ទោ ស៊ឹម ចាន់ណាក់ ដែលត្រូវបានទទួលការតែងតាំងជា ប្រធាននាយកដ្ឋានច្រកទ្វារទី១ នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ()

ព័ត៌មានគួរចាប់អារម្មណ៍

នាយឧត្តមសេនីយ៍ សៅ សុខា អញ្ជើញជាអធិបតីភាពក្នុងពិធីប្រកាសមុខតំណែងនាយទាហាននៃកងរាជអាវុធហត្ថ ()

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្ត្រី ឌិត ទីណា លេីកទឹកចិត្តដល់មន្រ្តីកសិក​ម្មឃុំ ខិតខំបន្តការងារជួយដល់កសិករ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត ឲ្យតម្រង់ទិសសិស្ស ត្រូវចាប់យក ជំនាញអ្វីមួយ ក្រោយបញ្ចប់ថ្នាក់ទី៩ ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
327 នាក់
ម្សិលមិញ :
643 នាក់
សប្តាហ៍នេះ :
3955 នាក់
ខែនេះ :
30119 នាក់
3 ខែនេះ :
113457 នាក់
សរុប :
1091333 នាក់