ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានណែនាំទីស្ដីការគណៈរដ្ឋមន្ត្រីធ្វើការសហការជាមួយថ្នាក់ក្រោមជាតិ ដើម្បីស្រង់ឈ្មោះមន្ត្រីដែលធ្វើការយ៉ាងតិច ១០ឆ្នាំឡើង ហើយមិនដែលបានមេដាយសោះ ដើម្បីឱ្យរដ្ឋមានគោលការណ៍ផ្ដល់មេដាយជូនពួកគាត់។តាមរយៈសារសំឡេងពិសេស នៅរសៀលថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៥ នេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានស្នើសុំឱ្យធ្វើកិច្ចការងារចំនួន ២នោះគឺ ចំពោះមុខ និងបន្ទាន់ធ្វើម្ដង គឺជូនទៅទីស្ដីការគណៈរដ្ឋមន្ត្រី ដើម្បីបង្កើតក្រុមការងារ ចំពោះកិច្ចមួយសម្រាប់ធ្វើការពិសេសមួយនេះ ដោយធ្វើការងារ សហការជាមួយខាងជំនាញរបស់ក្រសួងស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីស្រង់ឈ្មោះមន្ត្រីដែលធ្វើការងារយ៉ាងតិច១០ឆ្នាំឡើង ហើយសកម្ម មានវត្តមានជាប់ជាប្រចាំ មិនដែលមានបញ្ហាអ្វីទេ ហើយដែលមិនធ្លាប់បានមេដាយសោះ ដើម្បីរៀបចំធ្វើជូនគាត់តែម្ដង ជាលក្ខណៈទ្រង់ទ្រាយធំ។សម្តេចបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា «ជូនទៅទីស្ដីការគណៈរដ្ឋមន្ដ្រី ដើម្បីបង្កើតក្រុមការងារចំពោះកិច្ចមួយសម្រាប់ធ្វើការងារពិសេស ដោយធ្វើការជាមួយខាងជំនាញរបស់ក្រសួងស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីស្រង់ឈ្មោះមន្ដ្រីដែលបានធ្វើការងារយ៉ាងទិច ១០ឆ្នាំឡើង ហើយសកម្ម មានវត្តមានជាប់ជាប្រចាំ ដែលមិនដែលបានមេដាយសោះ ដើម្បីយើងរៀបចំធ្វើជូនគាត់តែម្ដង លក្ខណៈទ្រង់ទ្រាយធំ»។ដោយឡែកចំពោះសម្រាប់ការស្នើសុំមេដាយ លើកទឹកចិត្តសម្រាប់មន្ត្រីផ្សេងៗទៀតគឺក្រសួងស្ថាប័ន និងរដ្ឋបាលថ្ឋាក់ក្រោមជាតិ ធ្វើការវាយតម្លៃស្នើសុំដូច ដែលបានធ្វើកន្លងទៅដោយផ្អែកលើស្នាដៃ អតីតភាពការងារនានារបស់មន្ត្រីទាំងនោះ និងដោយមានចែងក្នុងបទដ្ឋានគតិយុត្តិជាធរមាន។សម្ដេច នាយករដ្ឋមន្ដ្រី មានប្រសាសន៍ទៀតថា «ប៉ុន្តែក្នុងន័យនេះដែរ ខ្ញុំសូមឱ្យឯកឧត្តម វង្សី វិសុត្ស ពិនិត្យមើលយើងមានសារាចរណែនាំលេខ ០១ ដែលចេញពីឆ្នាំ២០០១ ដែលកំណត់ឱ្យស្នើសុំកូតា នៃការស្នើសុំនូវគ្រឿង ឥសិរយ្សយសក្នុង១ឆ្នាំ មិនឱ្យលើសពី១០% នៃក្របខណ្ឌសរុប របស់ក្រសួងស្ថាប័ន ក្នុងនោះមានកំណត់ជាភាគរយគោលការណ៍មួយ ចំនួនសម្រាប់ក្របខណ្ឌមន្ត្រីជាន់ខ្ពស់ មន្ត្រីក្រមការ មន្ត្រីលេខាធិការផ្សេង ហើយឆ្លាសវេនគ្នាពីរឆ្នាំម្ដង» ៕
ព័ត៌មានគួរចាប់អារម្មណ៍
កសិដ្ឋានមួយនៅស្រុកកោះញែកមានគោបាយ ជិត៣០០ក្បាល ផ្ដាំកសិករផ្សេង គួរចិញ្ចឹមគោមួយប្រភេទនេះ អាចរកប្រាក់ចំណូលបានច្រើនគួរសម មិនប្រឈមការខាតបង់ ()
សូមចូលរួមអបអរសាទរលោកឧត្តមសេនីយ៍ទោ ស៊ឹម ចាន់ណាក់ ដែលត្រូវបានទទួលការតែងតាំងជា ប្រធាននាយកដ្ឋានច្រកទ្វារទី១ នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ()
នាយឧត្តមសេនីយ៍ សៅ សុខា អញ្ជើញជាអធិបតីភាពក្នុងពិធីប្រកាសមុខតំណែងនាយទាហាននៃកងរាជអាវុធហត្ថ ()
រដ្ឋមន្ត្រី ឌិត ទីណា លេីកទឹកចិត្តដល់មន្រ្តីកសិកម្មឃុំ ខិតខំបន្តការងារជួយដល់កសិករ ()
សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត ឲ្យតម្រង់ទិសសិស្ស ត្រូវចាប់យក ជំនាញអ្វីមួយ ក្រោយបញ្ចប់ថ្នាក់ទី៩ ()
វីដែអូ
ចំនួនអ្នកទស្សនា