ថ្ងៃអង្គារ៍ ទី០១ ខែមេសា ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ កោះញែកប៉ុស្តិ៍!
ទីតាំងជល់មាន់អនឡាញ១កន្លែងបង្កប់នៅក្នុងតារាងបាល់ទះ កំពុងដំណើរការក្បែរផ្សារតាលោសែនជ័យ
Fri,21 March 2025 (Time 10:11 AM)
ដោយ ៖ (ចំនួនអ្នកអាន: 37នាក់)

ខេត្តពោធិ៍សាត់÷ រូបភាពដែលអ្នកកាសែតបានថតផ្ទាល់ អំពីទីតាំងល្បែង ស៊ីសងអនឡាញមាន់ជល់មួយ កន្លែងកំពុងដំណើរការស្ថិតនៅក្នុងតារាងបាល់ទះ១កន្លែងនៅចម្ងាយប្រហែល ១៧៥ម៉ែត្រ ខាងលិចក្បែរផ្សារតាលោសែនជ័យ។ អ្នកទៅលេងបាល់ទះ អាចចំណាយ ពេលវេលាប្រាក់កាសចាក់ល្បែងមាន់ជល់អនឡាញ យ៉ាងសប្បាយរីករាយ ដោយមិនរំខានសមត្ថកិច្ចនគរបាលប៉ុស្តិ៍តាលោសែនជ័យ ក៏ដូចជាលោកអធិការស្រុកនោះឡើយ។

ប្រភពបានឱ្យដឹងថា តាមរយៈអេក្រង់កុំព្យូទ័រតូចមួយគ្រឿងអាចដំណើរការបានដោយស្រួលសម្រាប់មាន់ជល់អនឡាញនៅទីតាំងខាងលើ ហើយប្រមូលបានអ្នកលេងយ៉ាងច្រើនសន្ធឹកសន្ធាប់។ ទីតាំងល្បែងស៊ីសង១កន្លែង នេះកំពុងដំណើរការជាចំហដោយគ្មានការលាក់បាំងអ្វីឡើយដោយស្ថិតនៅតំបន់ផ្សារ ដោយមានប្រជាពលរដ្ឋចូលលេងយ៉ាងច្រើនកុះករ។ អាជ្ញាធរមានសមត្ថកិច្ចមិនឃើញមានការចុះបង្ក្រាបឬត្រួតពិនិត្យអ្វីឡើយ។ ជាងនេះទៀតអធិការនគរបាលស្រុកតាលោសែនជ័យលោក អុល ហៃ បង្ហាញភាពស្ងៀមស្ងាត់ជាដរាប។

អ្នកភូមិនៅក្បែរនោះបានឱ្យដឹងថា ទីតាំងល្បែងស៊ីសងអនឡាញខាងលើនេះដំណើរការស្ទើរ២៤ម៉ោងលើ ២៤ ម៉ោង ដោយបានទាក់ទាញអ្នកញៀនល្បែងចូលលេងមិនថា យប់ឬថ្ងៃនោះឡើយ។ គ្រាន់តែ១កន្លែងនេះមានមាន់ជល់អនឡាញនិងបាល់ទះភ្នាល់ដាក់លុយផងដែរ។ បើប្រៀបធៀបទៅនឹងទីតាំងផ្សេងៗ នៅក្នុងស្រុកតាលោសែនជ័យនេះ គេកត់សម្គាល់ថា ទីតាំងខាងលើទាក់ ទាញអតិថិជនអ្នកញៀនល្បែងចូលលេងយ៉ាងច្រើនព្រោះមានល្បែងច្រើនមុខ។ មូលហេតុដែលនាំឲ្យ មានអតិថិជនច្រើនចូលលេងល្បែង ត្រូវគេប្រាប់ថា ពីព្រោះកន្លែងខាងលើនេះមានសុវត្ថិភាព។ មិនមានសមត្ថ កិច្ចណាទៅរំខានដល់អ្នកលេងល្បែងទាំងនោះទេ។

ប្រភពរាយការណ៍ថា ម្ចាស់ទីតាំងខាងលើហាក់ដូចជាមានអភ័យឯកសិទ្ធិណាមួយ ក្នុងការបោះទីតាំងល្បែង ស៊ីសងនៅក្នុងមូលដ្ឋានខាងលើ បើទោះបីជាល្បែងនេះខុសនឹងច្បាប់ប្រទេសក៏ដោយ។ ប្រភពបន្ថែមថា គេឃើញសមត្ថកិច្ចប្រដាប់អាវុធ(ទំនងនគរបាលប៉ុស្តិ៍)ចុះមើលទីតាំងល្បែងស៊ីសងនៅចំណុចខាងលើនេះញឹក ញាប់ដែរ ប៉ុន្តែមិនមែនជាការបង្ក្រាបនោះឡើយ។ គេមិនដឹងថា តើមន្ត្រីនគរបាលទាំងនោះចុះមកត្រួតពិនិត្យ បញ្ហាអ្វីនៅលើកទីតាំងល្បែងស៊ីសងខាងលើនោះទេ? ប៉ុន្តែគេដឹងច្បាស់ថា មិនមែនជាការចុះមកបង្ក្រាបនោះឡើយ។ ទាំងលោកអុល ហៃ អធិការនគរបាលស្រុកតាលោសែនជ័យ ក៏ដូចជាលោកវុធ នាយប៉ុស្តិ៍តាលោសែនជ័យ គឺស្ងៀមស្ងាត់រហូត។

ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានខាងលើកត់សម្គាល់ឃើញ ថា អ្នកភូមិមួយចំនួនធំបាន ចំណាយពេលវេលានិងលុយកាក់នៅលើទីតាំងល្បែងស៊ីសងខាងលើនេះ។ ជាងនេះទៅទៀតបញ្ហាអសន្តិសុខ ក្នុងមូលដ្ឋានក៏ដូចជាអំពើហិង្សាក្នុងគ្រួសារ មានការកើនឡើងគួរឲ្យកត់សម្គាល់ផងដែរ។ ដូច្នេះពួកគាត់ស្នើសុំឲ្យស្នងការនគរបាលខេត្ត ពោធិ៍សាត់ ចាត់វិធានការបង្ក្រាបទីតាំងល្បែងស៊ីសងខាងលើនេះផង៕

ព័ត៌មានគួរចាប់អារម្មណ៍

កសិដ្ឋានមួយនៅស្រុកកោះញែកមានគោបាយ ជិត៣០០ក្បាល ផ្ដាំកសិករផ្សេង គួរចិញ្ចឹមគោមួយប្រភេទនេះ អាចរកប្រាក់ចំណូលបានច្រើនគួរសម មិនប្រឈមការខាតបង់ ()

ព័ត៌មានគួរចាប់អារម្មណ៍

សូមចូលរួមអបអរសាទរលោកឧត្តមសេនីយ៍ទោ ស៊ឹម ចាន់ណាក់ ដែលត្រូវបានទទួលការតែងតាំងជា ប្រធាននាយកដ្ឋានច្រកទ្វារទី១ នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ()

ព័ត៌មានគួរចាប់អារម្មណ៍

នាយឧត្តមសេនីយ៍ សៅ សុខា អញ្ជើញជាអធិបតីភាពក្នុងពិធីប្រកាសមុខតំណែងនាយទាហាននៃកងរាជអាវុធហត្ថ ()

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្ត្រី ឌិត ទីណា លេីកទឹកចិត្តដល់មន្រ្តីកសិក​ម្មឃុំ ខិតខំបន្តការងារជួយដល់កសិករ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត ឲ្យតម្រង់ទិសសិស្ស ត្រូវចាប់យក ជំនាញអ្វីមួយ ក្រោយបញ្ចប់ថ្នាក់ទី៩ ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
323 នាក់
ម្សិលមិញ :
643 នាក់
សប្តាហ៍នេះ :
3951 នាក់
ខែនេះ :
30115 នាក់
3 ខែនេះ :
113453 នាក់
សរុប :
1091329 នាក់