ខេត្តមណ្ឌលគិរី លោក អ៊ុំ លីន មានអាយុ៤៦ឆ្នាំមានទីលំនៅបច្ចុប្បន្ន ស្ថិតក្នុងភូមិរង្សី ឃុំស្រែសង្គម ស្រុកកោះញែកខេត្តមណ្ឌលគិរី កាលពីថ្ងៃទី២៨ខែមីនាឆ្នាំ២០២៥ បានឱ្យដឹងថាសព្វថ្ងៃគាត់មានមុខរបរចិញ្ចឹមសត្វគោ អស់រយៈពេល៨ឆ្នាំមកហើយ ហើយបច្ចុប្បន្ននេះគាត់មានគោនៅក្នុងក្រោលរបស់គាត់ជិត៣០០ក្បាលឯណោះ។លោកបន្តថា កាលដំបូងឡើយលោកមានសត្វគោ ត្រឹមតិចតួចប៉ុណ្ណោះ ប៉ុន្តែមួយឆ្នាំទៅមួយឆ្នាំចេះតែកើតកូនកើនឡើងជាបន្តបន្ទាប់។ហើយបើសិនជាមានអ្នកភូមិនៅក្បែរនេះ គេចង់លក់គោជំទង់ក្រមុំ គាត់នឹងទិញចូលក្នុងក្រោលបន្ថែមទៀតផងដែរ ហើយនិងលក់ចេញទៅវិញ ខ្លះៗពេលដែរគោមានគីឡូធំ អាចឈ្មួញឲ្យតម្លៃខ្ពស់បាន។លោកបន្ថែមថា សត្វគោដែលគាត់ចិញ្ចឹមក្នុងក្រោលសព្វថ្ងៃគឺសុទ្ធសឹងតែជាប្រភេទគោបាយ ហើយថ្វីបើវាមិនសូវជាមានមាឌធំ ដូចប្រភេទគោកាត់ (គោពូជ) ប៉ុន្តែគោមួយប្រភេទនេះវាធន់នឹងកម្ដៅអាកាសធាតុ ផ្សេងៗបូករួមទាំងជំងឺដង្កាត់ផងដែរ។ហើយអ្វីដែលជំរុញឲ្យគាត់ ជ្រើសយកពូជមួយប្រភេទនេះមកចិញ្ចឹម ព្រោះប្រភេទគោបាយនេះងាយស្រួលចិញ្ចឹមមិនសូវរើសចំណី ពេលរដូវវស្សាមានស្មៅ ដុះពាសពេញដី ស៊ីគ្រប់គ្រាន់ ប៉ុន្តែចំណែករដូវប្រាំងវិញ យើងអាចលែងវាដើរស៊ីស្លឹកឈើព្រៃក្បែកសិដ្ឋានផងដែរ។គាត់បន្តទៀតថា អ្វីជាការលំបាកបន្តិចនោះគឺរដូវប្រាំង ហាក់មិនសូវមានទឹកគ្រប់គ្រាន់សម្រាប់ឲ្យពួកវាផឹក នោះទេ។ ងាកមកការប្រមូលផលវិញ ក្នុងការចិញ្ចឹមសត្វគោបាយរយៈពេល៨កន្លងមកនេះ ពីរឆ្នាំទី១រហូតដល់ឆ្នាំទី៦គឺគាត់លក់គោទៅឲ្យឈ្មួញមិនសូវបានច្រើនក្បាលនៅឡើយទេ។ប៉ុន្តែឆ្នាំទី៦ឡើងទៅគាត់អាចប្រមូលគោដែលមានសាច់ ធំធាត់ លក់ឲ្យឈ្មួញបានចន្លោះពី៤០ទៅ៤៥ក្បាល់ឯណោះ។ហើយគោដែលអាចចាប់លក់ទៅឲ្យឈ្មួញបានគឺក្នុងខែ១០ទៅខែ១១ ព្រោះថាក្នុងអំឡុងពេលនោះ វាមានស្មៅស៊ីគ្រប់គ្រាន់ និងមានមាឌធំគីឡូធ្ងន់ ហើយអាចលក់ទៅឲ្យឈ្មួញបានតម្លៃខ្ពស់ផងដែរ។លោកបញ្ជាក់ថា ការចិញ្ចឹមគោរាប់រយក្បាលនេះ ក៏តម្រូវឲ្យរូបគាត់ត្រូវចូលរួមវគ្គបណ្ដុះបណ្ដាលខ្លីពីសាលាភូមិមិនកសិកម្មផងដែរ។ ដើម្បីចេះពីវិធីដាក់(ស៊្ពែម) ចូលក្នុងសត្វគោ ពេលដែរខែដោយឈ្មោលគឺយើងដាក់បានហើយ។ធ្វើដូច្នេះដើម្បីនៅពេលដែរកូនគោវាកើតមក គឺរាងធំធាត់ជាងគោបាយធម្មជាតិបន្ដិច។ជាចុងក្រោយលោកក៏បានជំរុញដល់កសិករផ្សេងដែលគ្រោងនឹងចិញ្ចឹមសត្វគោ គាត់ក៏បានណែនាំឲ្យ ចិញ្ចឹមបែប លខ្ខណៈគ្រួសារគួរជ្រើសរើសយកពូជប្រភេទគោបាយ វិញល្អជាងព្រោះគោមួយប្រភេទនេះ ងាយស្រួលចិញ្ចឹមមិនសូវរើសចំណីរ ធន់នឹងអាកាសធាតុ ជាពិសេសទិញមកចិញ្ចឹមមិនសូវចំណាយដើមទុនច្រើននោះទេ ដោយឡែកបើសិនជាមានក្រុមគ្រួសារណា ដែលចិញ្ចឹមសត្វគោចាប់ពី ៧ក្បាលឡើងទៅហាក់បីដូចជា មានទ្រព្យសម្បត្តិមួយសម្រាប់ឲ្យយើងដោះទាល់ពេលដែរ យើងជួប វិបត្តិសេដ្ឋកិច្ចឬអាសន្នអន្ធក្រក្នុងគ្រួសារម្ដងៗ ហើយប្រៀបបានដូចជាយើងមាន មាស ដូចគ្នាដែផងដែរបើសិនជាត្រូវការលក់នៅពេលណាគឺបានពេលនោះដូចបំណងថ្វីបើខុសតម្លៃតិចតួចពិតមែន៕
ព័ត៌មានគួរចាប់អារម្មណ៍
ឯកឧត្តម សុខ ពុទ្ធិវុធ អញ្ជើញស្វាគមន៍ដំណើរទស្សនកិច្ចរបស់អ្នកផលិតមាតិកាមកកាន់ស្ថាប័នផ្សព្វផ្សាយអប់រំកម្ពុជា (EBC) ()
ឯកឧត្តម ជីវ ស៊ុនហេង អញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារយុវជនគណបក្សនៅតាមក្រសួង-ស្ថាប័ន ()
ឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត បន្តចុះពិនិត្យកន្លែងចិញ្ចឹមត្រី និងសិប្បកម្មកែច្នៃត្រីនៅស្រុកស្ទោង ក្នុងបេសកកម្មជំរុញវិស័យវារីវប្បកម្មក្នុងខេត្តកំពង់ធំ ()
ឧត្តមសេនីយ៍ទោ ឡោ សុខា អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការងារប្រចាំខែសីហា ឆ្នាំ២០២៥ និងលើកទិសដៅបន្ត របស់ស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី ()
ខេត្តមណ្ឌលគិរី ត្រូវបានប្រកាសទទួលស្គាល់ជាផ្លូវការ ជាខេត្តទី២៤ ទទួលបានជ័យលាភីបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល (ODF) ()
វីដែអូ
ចំនួនអ្នកទស្សនា