ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានណែនាំឱ្យរៀបចំព្រឹត្តិការណ៍ «សង្ក្រាន្ដ» នៅតាមបណ្ដារាជធានី-ខេត្ត ដើម្បីថែរក្សា និងលើកស្ទួយវប្បធម៌ខ្មែរ ហើយ សម្ដេច មានក្ដីសង្ឃឹមថា សង្ក្រាន្ដកម្ពុជា នឹងចុះបញ្ជីក្នុងបេតិកភណ្ឌពិភពលោក នាពេលឆាប់ៗនេះ។ការរៀបចំព្រឹត្តិការណ៍ សង្ក្រាន្ដ នៅតាមបណ្ដារាជធានី-ខេត្ត គឺបន្ថែមលើព្រឹត្តិការណ៍ «អង្គរសង្ក្រាន្ដ» នៅខេត្តសៀមរាប ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី នាពេលខាងមុខនេះ។នាឱកាសអញ្ជើញជាអធិបតីប្រារព្ធទិវាវប្បធម៌ជាតិ ៣មីនា លើកទី២៧ និងទទួលទានភោជនាហារជាមួយតំណាងសិល្បករទូទាំងប្រទេស នាល្ងាចថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៥នេះ នៅមជ្ឈមណ្ឌលពិព័រណ៌ និងសន្និបាតកោះពេជ្រ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត សង្ឃឹមថា ចូលឆ្នាំថ្មី នៅឆ្នាំនេះ និងឆ្នាំក្រោយៗទៀត នឹងមានការលេងល្បែងប្រជាប្រិយ៍ឱ្យផុលផុសឡើងវិញ នៅគ្រប់ទីកន្លែង នៅទូទាំងប្រទេស។សម្ដេចបវរធិបតី សង្កេតឃើញថា សន្ទុះនៃការលេងល្បែងប្រជាប្រិយ៍ខ្មែរ មកពេលនេះ យុវជនខ្មែរ បានរួមគ្នាលេងយ៉ាងផុលផុស ដើម្បីគាំទ្រដល់ល្បែងប្រជាប្រិយ៍ និងសល្បៈវប្បធម៌ខ្មែរ។សម្ដេចបវរធិបតី បន្ដថា អង្គរសង្ក្រាន្ដ នៅខេត្តសៀមរាប នឹងរៀបចំសម្ដែងសល្បៈវប្បធម៌ខ្មែរ ។ លើសពីនេះ សម្ដេច ក៏បានណែនាំឱ្យរៀបចំព្រឹត្តិការណ៍ «សង្ក្រាន្ដ» នៅតាមបណ្ដារាជធានី-ខេត្ត ទោះបីរាជរដ្ឋាភិបាល រៀបចំព្រឹត្តិការណ៍ «អង្គរសង្ក្រាន្ដ» នៅខេត្តសៀមរាប ក៏ដោយ។សម្ដេចបវរធិបតី មានប្រសាសន៍ថា «ឆ្នាំនេះ នៅអង្គរវត្តយើងរៀបចំអង្គរសង្ក្រាន្ត និងរៀបចំសិល្បៈសម្ដែង ប៉ុន្តែនៅទូទាំងប្រទេសត្រូវរៀបចំនៅថ្នាក់ខេត្ត ថ្នាក់ស្រុកឲ្យបានច្រើន ហើយជម្រុញការលេងល្បែងប្រជាប្រិយយើងឲ្យបានច្រើន ដើម្បីថែរក្សានិងលើកស្ទួយវប្បធម៌របស់យើង»។ពាក់ព័ន្ធទៅសង្រ្កាន្តនេះដែរ សម្ដេច នាយករដ្ឋមន្ដ្រី បានលើកឡើងថា សង្រ្កាន្តមិនមែនជាកម្មសិទ្ធផ្តាច់មុខរបស់អ្នកណាទេ កម្ពុជាមានសង្រ្កាន្ត របស់កម្ពុជា។សម្ដេច នាយករដ្ឋមន្ដ្រី មានប្រសាសន៍បញ្ជាក់ថា «សង្ឃឹមថា សង្ក្រាន្តនៅកម្ពុជា នឹងអាចចុះបញ្ជីនៅបេតិកភណ្ឌពិភពលោក ក្នុងពេលឆាប់ៗខាងមុខនេះផងដែរ។ សង្ក្រាន្ត អត់មានផ្ដាចមុខ របស់ប្រទេសណាទេ ប្រទេសដែលមានវប្បធម៌ស្រដៀងគ្នា គាត់មានសិទ្ធជារបស់គាត់ មិនខុសពីគុណខ្មែរ មិនខុសពីក្បាច់គុណប្រទេសផ្សេង ប្រទេសមួយនីមួយៗ ស្រដៀងគ្នា ចឹងយើងចុះអ្វីដែរជាលក្ខណៈឈ្មោះរបស់យើង»៕
ព័ត៌មានគួរចាប់អារម្មណ៍
អធិការដ្ឋាននគរបាលស្រុកគាស់ក្រឡ បង្ក្រាបករណីក្មេងទំនើងបង្កហិង្សា ឃាត់ខ្លួនចំនួន08នាក់ អនុវត្តតាមច្បាប់ ()
ឯកឧត្តម សុខ ពុទ្ធិវុធ អញ្ជើញស្វាគមន៍ដំណើរទស្សនកិច្ចរបស់អ្នកផលិតមាតិកាមកកាន់ស្ថាប័នផ្សព្វផ្សាយអប់រំកម្ពុជា (EBC) ()
ឯកឧត្តម ជីវ ស៊ុនហេង អញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារយុវជនគណបក្សនៅតាមក្រសួង-ស្ថាប័ន ()
ឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត បន្តចុះពិនិត្យកន្លែងចិញ្ចឹមត្រី និងសិប្បកម្មកែច្នៃត្រីនៅស្រុកស្ទោង ក្នុងបេសកកម្មជំរុញវិស័យវារីវប្បកម្មក្នុងខេត្តកំពង់ធំ ()
ឧត្តមសេនីយ៍ទោ ឡោ សុខា អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការងារប្រចាំខែសីហា ឆ្នាំ២០២៥ និងលើកទិសដៅបន្ត របស់ស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី ()
វីដែអូ
ចំនួនអ្នកទស្សនា