មណ្ឌលគិរី៖ ដើម្បីថែរក្សាប្រពៃណី វប្បធម៌ផង និងបង្កភាពសប្បាយរីករាយ ដើម្បីចូលរួមអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់ សប្ដស័ក ព.ស.២៥៦៩ រដ្ឋបាលស្រុកកោះញែក បានរៀបចំសង្ក្រាន្តវិទ្យាល័យហ៊ុន សែន កោះញែក ដែលពិធីនេះធ្វើឡើងក្រោមវត្តមាន លោក ចាន់ រតនា អភិបាលរងខេត្តមណ្ឌលគិរី រួមទាំងមន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធទាំងបី លោកគ្រូ អ្នកគ្រូ ប្រជាពលរដ្ឋ និងសិស្សានុសិស្សយ៉ាងច្រើនកុះករ ដែលប្រព្រឹត្តទៅនៅវិទ្យាល័យហ៊ុន សែន កោះញែក នាព្រឹកថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៥។លោក ចាន់ រតនា អភិបាលរងខេត្ត បានថ្លែងនូវការកោតសរសើរដល់រដ្ឋបាលស្រុក និងវិទ្យាល័យហ៊ុន សែនកោះញែក រួមទាំងសប្បុរសជន និងសិស្សានុសិស្សទាំងអស់ ដែលបានខិតខំសហការគ្នា ក្នុងការរៀបចំព្រឹត្តិការណ៍សង្រ្កាន្តនាពេលនេះ ដើម្បីចូលរួមថែរក្សា នូវតម្លៃប្រពៃណី វប្បធម៌ជាតិ ឱ្យបានល្អផូរផង់។លោកអភិបាលរងខេត្ត បញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី បានកំពុងដឹកនាំមាតុភូមិកម្ពុជាលើគន្លងមាគារដ៏ត្រឹមត្រូវ ដោយរក្សាបាននូវសុខសន្តិភាព និងការអភិវឌ្ឍលើគ្រប់វិស័យ។ក្នុងឱកាសនេះ លោកអភិបាលរងខេត្ត ក៏បានក្រើនរំលឹកដល់ប្រជាពលរដ្ឋទាំងអស់ សូមចូលរួមគោរពច្បាប់ចរាចរណ៍ លើកកម្ពស់សោភណភាព តាមរយៈ ការតុបតែងផ្ទះសម្បែង គេហដ្ឋាន រក្សាសណ្តាប់ធ្នាប់ សាធារណៈ បង្ការនិងមានការប្រុងប្រយ័ត្ន គ្រោះអគ្គិភ័យ។ ចំណែក ក្មួយៗ សិស្សានុសិស្ស និងយុវជនទាំងអស់ ត្រូវជៀសឱ្យឆ្ងាយ ពីអំពើឧបាយមុខផ្សេងៗ ដូចជា ការប្រើប្រាស់គ្រឿងញៀន ក្មេងទំនើង ល្បែងស៊ីសងគ្រប់ប្រភេទ ដែលសង្គមជាតិកំពុងទប់ស្កាត់ និងស្អប់ខ្ពើមជាទីបំផុត ហើយខិតខំកសាងខ្លួនឱ្យក្លាយជា សិស្សល្អ កូនល្អ មិត្តល្អ ប្រឹងរៀនសូត្រឱ្យពូកែ និងចូលរួមថែរក្សានូវវប្បធម៌ អរិយធម៌របស់ដូនតាយើង ដែលខិតខំបង្កើតមក ជាពិសេសអភិវឌ្ឍន៍ខ្លួនឱ្យបានល្អប្រសើរ ដើម្បីអនាគតផ្ទាល់ខ្លួនផង និងរួមចំណែកអភិវឌ្ឍសង្គមជាតិផង។ជាមួយគ្នានេះដែរ លោក សី ទូច អភិបាលស្រុកកោះញែក បានឲ្យដឹងថា ការៀបចំសង្ក្រាន្តនេះឡើង ក្នុងគោលបំណង ដាស់អារម្មណ៍ដល់ក្មួយៗ សិស្សានុសិស្ស មាតាបិតា អាណាព្យាបាល ព្រមទាំងគ្រប់អ្នកពាក់ពន្ធ័ទាំងអស់ បានចូលរួមថែរក្សានូវប្រពៃណី វប្បធម៌ដ៏ល្អផូរផង់ របស់យើងដែលមានតាំងពីយូរលង់ណាស់មកហើយ។សូមបញ្ជាក់ថា សង្ក្រាន្តវិទ្យាល័យហ៊ុន សែន កោះញែក មានលេងល្បែងប្រជាប្រិយដូចជា ល្បែងដណ្តើមស្លឹកឈើ ល្បែងលោតបាវ ល្បែងលាក់កន្សែង ល្បែងវាយក្អម ល្បែងទាញ់ព្រ័ត្រ ល្បែងប៉ូមទឹកដាក់ដប ល្បែងចោលឈូង ល្បែងរាំទូលក្អម ល្បែងឡើងសសរខ្លាញ់ និងការរាំលេងកម្សាន្តសប្បាយផងដែរ៕
ព័ត៌មានគួរចាប់អារម្មណ៍
ឯកឧត្តម សុខ ពុទ្ធិវុធ អញ្ជើញស្វាគមន៍ដំណើរទស្សនកិច្ចរបស់អ្នកផលិតមាតិកាមកកាន់ស្ថាប័នផ្សព្វផ្សាយអប់រំកម្ពុជា (EBC) ()
ឯកឧត្តម ជីវ ស៊ុនហេង អញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារយុវជនគណបក្សនៅតាមក្រសួង-ស្ថាប័ន ()
ឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត បន្តចុះពិនិត្យកន្លែងចិញ្ចឹមត្រី និងសិប្បកម្មកែច្នៃត្រីនៅស្រុកស្ទោង ក្នុងបេសកកម្មជំរុញវិស័យវារីវប្បកម្មក្នុងខេត្តកំពង់ធំ ()
ឧត្តមសេនីយ៍ទោ ឡោ សុខា អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការងារប្រចាំខែសីហា ឆ្នាំ២០២៥ និងលើកទិសដៅបន្ត របស់ស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី ()
ខេត្តមណ្ឌលគិរី ត្រូវបានប្រកាសទទួលស្គាល់ជាផ្លូវការ ជាខេត្តទី២៤ ទទួលបានជ័យលាភីបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល (ODF) ()
វីដែអូ
ចំនួនអ្នកទស្សនា