ខេត្តបាត់ដំបង ៖ រថយន្ត ដឹក បទល្មើស ព្រៃឈើ មួយ គ្រឿង ដែល គេ អះអាង ថា ជា របស់ មេ ឈ្មួញ រត់ពន្ធ បទល្មើស ព្រៃឈើ ឡើង ដុះ ស្លែ ម្នាក់ ប្រចាំ ស្រុក សំឡូត ដែល គេ រាល់គ្នា ហៅ គាត់ ថា « យាយ មាន់ »ប្រភព ដដែល បាន បញ្ជាក់ ថា បើ តាម គេ ធ្លាប់ ស្គាល់ រថយន្ត ដឹក បទល្មើស ព្រៃឈើ នោះ ជា របស់ « យាយ មាន់ » ដែល គេ ស្កាល់ ស្ទើរ គ្រប់ គ្នា ថា ស្ត្រី រូប នេះ ជា មេ ឈ្មួញ រកស៊ី ប្រព្រឹត្ត បទល្មើស ព្រៃឈើ ឡើង ដុះ ស្លែ រាប់ សិប ឆ្នាំ កន្លង មក ហើយ ប្រចាំ ស្រុក សំឡូត ។ ប៉ុន្តែ គេ ពុំដែល ឃើញ សមត្ថកិច្ច ឬ មន្ត្រី ជំនាញ ក្នុង អង្គភាព ណាមួយ ហ៊ាន ចេញ បង្ក្រាប រថយន្ត ដឹកឈើ របស់ « យាយ មាន់ » នេះ បាន ម្ដងណា ឡើយ ។ ប្រភព បាន ដាក់ ការ សង្ស័យ ថា « មូលហេតុ ដែល គេ មិន បង្ក្រាប រថយន្ត ដឹកឈើ របស់ « យាយ មាន់ » ទំនង មេ ឈ្មួញ ឈើ រូប នេះ សែន ត្រូវ ដង ត្រូវ ផ្លែ តាំងពី ដើមភូមិ រហូត ដល់ ចុង ភូមិ ទើប គេ មិន បង្ក្រាប រថយន្ត ដឹក របស់ យាយ មាន់ »។យាយ មាន់ គាត់ កប និង ជោគជ័យ ខ្លាំង ណាស់ ជាមួយនឹង មុខ ជំនួញ បទល្មើស ព្រៃឈើ នៅ ស្រុក សំឡូត នេះ ។ រាប់ សិប ឆ្នាំ កន្លង មក ហើយ ដែល យាយ មាន់ ប្រព្រឹត្ត បទល្មើស ព្រៃឈើ ក្នុងស្រុក សំឡូត ។ មន្ត្រី ពាក់ព័ន្ធ គ្រប់ អង្គភាព រាប់ ទាំង សមត្ថកិច្ច ផង បង្កើត ប៉ុ ស្ដ៏ យាម ប្រចាំការ ឬ ស្នាក់ ការ បណ្ដាក់ គ្នា ដូច ខ្យង នៅ តាម ដងផ្លូវ គ្រប់ ច្រកល្ហក តែ គ្មាន មន្ត្រី ណា ហ៊ាន បង្ក្រាប ដឹកឈើ របស់ « យាយ មាន់ » ឡើយ ដែល មហាជន ទូទៅ ដាក់ ការ សង្ស័យ ថា « អាច ត្រូវ សំណែន » យាយ មាន់ អស់ហើយ ទើប ស្ងាត់ ដូច ចោរលួច សេះ បែប នេះ ។បច្ចុប្បន្ន បទល្មើស ព្រៃឈើ នៅ ក្នុងស្រុក សំឡូត នៅ តែ ដំណើរការ យ៉ាង គគ្រឹក គ គ្រែង ដដែល ។
ព័ត៌មានគួរចាប់អារម្មណ៍
ឯកឧត្តម សុខ ពុទ្ធិវុធ អញ្ជើញស្វាគមន៍ដំណើរទស្សនកិច្ចរបស់អ្នកផលិតមាតិកាមកកាន់ស្ថាប័នផ្សព្វផ្សាយអប់រំកម្ពុជា (EBC) ()
ឯកឧត្តម ជីវ ស៊ុនហេង អញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារយុវជនគណបក្សនៅតាមក្រសួង-ស្ថាប័ន ()
ឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត បន្តចុះពិនិត្យកន្លែងចិញ្ចឹមត្រី និងសិប្បកម្មកែច្នៃត្រីនៅស្រុកស្ទោង ក្នុងបេសកកម្មជំរុញវិស័យវារីវប្បកម្មក្នុងខេត្តកំពង់ធំ ()
ឧត្តមសេនីយ៍ទោ ឡោ សុខា អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការងារប្រចាំខែសីហា ឆ្នាំ២០២៥ និងលើកទិសដៅបន្ត របស់ស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី ()
ខេត្តមណ្ឌលគិរី ត្រូវបានប្រកាសទទួលស្គាល់ជាផ្លូវការ ជាខេត្តទី២៤ ទទួលបានជ័យលាភីបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល (ODF) ()
វីដែអូ
ចំនួនអ្នកទស្សនា