មណ្ឌលគិរី៖ នារសៀលថ្ងៃអាទិត្យ ៨រោច ខែស្រាពណ៍ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ អមដំណើរដោយ ឯកឧត្ដមជាថ្នាក់ដឹកនាំក្រសួង មន្ទីរអភិវឌ្ឍន៍ជនបទខេត្តមណ្ឌលគិរី បានអញ្ជើញទៅ ពិនិត្យស្ថានភាពផ្លូវចំនួន ២ខ្សែនៅស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី ដូចខាងក្រោម ៖ខ្សែទី១ ជាប្រភេទផ្លូបក្រាលក្រួសក្រហម មានប្រវែង ១៦,៦គីឡូម៉ែត្រ តភ្ជាប់ពីភូមិពូទិត ឃុំប៊ូស្រា ឆ្ពោះទៅកាន់តំបន់ទេសចរណ៍សហគមន៍ការពារធម្មជាតិ ភ្នំណាមលៀរ ស្ថិតក្នុងភូមិពូទិល ឃុំប៊ូស្រា ស្រុកពេជ្រាដា។ខ្សែទី២ ជាប្រភេទផ្លូវក្រាលកៅស៊ូពីរជាន់ DBST មានប្រវែង ១ ៣០០ម៉ែត្រ ស្ថិតនៅក្នុងភូមិពូទិល ឃុំប៊ូស្រា ស្រុកពេជ្រាដា តភ្ជាប់ពីផ្លូវពេជ្រាដា ទៅកាន់រមនីយដ្ឋានទឹកជ្រោះប៊ូស្រា អនុវត្តដោយនាយកដ្ឋានផ្លូវលំជនបទ នៃក្រសួងអភិវឌ្ឍន៍ជនបទ ។គួរបញ្ជាក់ជូនផងដែរថា ខ្សែផ្លូវទាំង ២ខ្សែនេះ ជាផ្លូវយុទ្ធសាស្ត្រដែលជួយបង្កើនសក្ដានុពលបម្រើដល់វិស័យទេសចរណ៍ ដែលតភ្ជាប់ពីក្រុងសែនមនោរម្យ ទៅកាន់រមនីយដ្ឋានណាមលៀរ និងតំបន់រមនីយដ្ឋានឧទ្យាធម្មជាតិប៊ូស្រា ដែលជាកត្តាជម្រុញឱ្យជីវភាពរបស់ប្រជាពលរដ្ឋរស់នៅតំបន់នោះ កាន់តែល្អប្រសើរឡើងតាមរយៈកំណើនទេសចរណ៍ដែលមកកម្សាន្តនៅរមនីយដ្ឋានទាំងពីរនោះផងដែរ៕
ព័ត៌មានគួរចាប់អារម្មណ៍
អធិការដ្ឋាននគរបាលស្រុកគាស់ក្រឡ បង្ក្រាបករណីក្មេងទំនើងបង្កហិង្សា ឃាត់ខ្លួនចំនួន08នាក់ អនុវត្តតាមច្បាប់ ()
ឯកឧត្តម សុខ ពុទ្ធិវុធ អញ្ជើញស្វាគមន៍ដំណើរទស្សនកិច្ចរបស់អ្នកផលិតមាតិកាមកកាន់ស្ថាប័នផ្សព្វផ្សាយអប់រំកម្ពុជា (EBC) ()
ឯកឧត្តម ជីវ ស៊ុនហេង អញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារយុវជនគណបក្សនៅតាមក្រសួង-ស្ថាប័ន ()
ឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត បន្តចុះពិនិត្យកន្លែងចិញ្ចឹមត្រី និងសិប្បកម្មកែច្នៃត្រីនៅស្រុកស្ទោង ក្នុងបេសកកម្មជំរុញវិស័យវារីវប្បកម្មក្នុងខេត្តកំពង់ធំ ()
ឧត្តមសេនីយ៍ទោ ឡោ សុខា អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការងារប្រចាំខែសីហា ឆ្នាំ២០២៥ និងលើកទិសដៅបន្ត របស់ស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី ()
វីដែអូ
ចំនួនអ្នកទស្សនា