ថ្ងៃអាទិត្យ ទី១៤ ខែកញ្ញា ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ កោះញែកប៉ុស្តិ៍!
អាមេរិក ដាក់ផែនការឱ្យ Hezbollah រំសាយអាវុធ អ៊ីស្រាអែលដកកងទ័ពចេញពីលីបង់
Fri,08 August 2025 (Time 07:18 PM)
ដោយ ៖ (ចំនួនអ្នកអាន: 42នាក់)

បេរូត៖ ​តាម​របៀបវារៈនៃ​កិច្ចប្រជុំគណៈរដ្ឋមន្ត្រី​លីបង់ ​ដែល​ Reuters ទទួលបាន សហរដ្ឋអាមេរិកបានដាក់ផែនការឱ្យលីបង់ ដោយចង់ឃើញមានការរំសាយអាវុធរបស់ក្រុម Hezbollah នៅដំណាច់ឆ្នាំ ២០២៥ និងការបញ្ឈប់ប្រតិបត្តិការយោធារបស់អ៉ីស្រាអែលនៅលើទឹកដីលីបង់។

ផែនការដែលដាក់ជូនដោយបេសកជនប្រចាំតំបន់របស់ លោក ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិក គូសបញ្ជាក់ពីជំហានល្អិតល្អន់ ដើម្បីបន្សាបឥទ្ធិពលក្រុម Hezbollah។ ក្រៅពីនេះ ក៏ចង់ឱ្យមានការដកទ័ពអ៉ីស្រាអែលចេញពីទីតាំងទាំង ៥នៅភាគខាងត្បូងលីបង់ ការដោះស្រាយបញ្ហាអ្នកទោសតាមរយៈការចរចាដោយប្រយោល និងការបោះបង្គោលព្រំដែនចុងក្រោយ រវាងលីបង់ជាមួយអ៉ីស្រាអែល និងស៉ីរីផងដែរ។

បន្ទាប់ពីកិច្ចប្រជុំគណៈរដ្ឋមន្ត្រី កាលពីថ្ងៃព្រហស្បតិ៍ រដ្ឋមន្ត្រីក្រសួងព័ត៌មានលីបង់ លោក Paul Morcos បានឱ្យដឹងថា រដ្ឋាភិបាលយល់ស្របនឹងផែនការរបស់សហរដ្ឋអាមេរិក ប៉ុន្តែមិនទាំងស្រុងទេ។ លោកបញ្ជាក់ថា «ការពិភាក្សា និងសម្រេចចិត្តរបស់យើង គឺកំណត់លើគោលបំណងនៃផែនកានោះ»។

សូមជម្រាបថា រហូតមកដល់ពេលនេះ រដ្ឋាភិបាលលីបង់ ប្រកាន់យកជំហរប្រុងប្រយ័ត្នបំផុត ដោយគាំទ្រតែគោលដៅដែលមានចែងនៅក្នុងផែនការរបស់សហរដ្ឋអាមេរិក តែមិននិយាយពីការកំណត់ពេល ឬយន្តការអនុវត្តឡើយ៕

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម សុខ ពុទ្ធិវុធ អញ្ជើញស្វាគមន៍ដំណើរទស្សនកិច្ចរបស់អ្នកផលិតមាតិកាមកកាន់ស្ថាប័នផ្សព្វផ្សាយអប់រំកម្ពុជា (EBC) ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម ជីវ ស៊ុនហេង អញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារយុវជនគណបក្សនៅតាមក្រសួង-ស្ថាប័ន ()

ព័ត៌មានគួរចាប់អារម្មណ៍

ឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត បន្តចុះពិនិត្យកន្លែងចិញ្ចឹមត្រី និងសិប្បកម្មកែច្នៃត្រីនៅស្រុកស្ទោង ក្នុងបេសកកម្មជំរុញវិស័យវារីវប្បកម្មក្នុងខេត្តកំពង់ធំ ()

ព័ត៌មានគួរចាប់អារម្មណ៍

ឧត្តមសេនីយ៍ទោ ឡោ សុខា អញ្ជើញដឹកនាំកិច្ច​ប្រ​ជុំ​ត្រួតពិនិត្យការ​ងារ​ប្រចាំខែសីហា ឆ្នាំ២០២៥ និងលើកទិសដៅបន្ត របស់ស្នង​ការដ្ឋាន​នគរបាលខេត្តមណ្ឌលគិរី ()

ព័ត៌មានគួរចាប់អារម្មណ៍

ខេត្តមណ្ឌលគិរី ត្រូវបានប្រកាសទទួលស្គាល់ជាផ្លូវការ ជាខេត្តទី២៤ ទទួលបានជ័យលាភីបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល (ODF) ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
236 នាក់
ម្សិលមិញ :
442 នាក់
សប្តាហ៍នេះ :
9749 នាក់
ខែនេះ :
41433 នាក់
3 ខែនេះ :
127227 នាក់
សរុប :
1301798 នាក់