ថ្ងៃអាទិត្យ ទី១៤ ខែកញ្ញា ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ កោះញែកប៉ុស្តិ៍!
អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា៖ សភាពការណ៍នៅតាមព្រំដែនកម្ពុជា-ថៃ មានភាពស្ងប់ស្ងាត់ តែកងទ័ព កម្ពុជានៅតែប្រុងប្រយ័ត្នខ្ពស់ជានិច្ច
Fri,08 August 2025 (Time 07:19 PM)
ដោយ ៖ (ចំនួនអ្នកអាន: 50នាក់)

ភ្នំពេញ៖ សភាពការណ៍នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ នៅក្នុងខេត្តព្រះវិហារ ខេត្តឧត្តរមានជ័យ មានភាពស្ងប់ស្ងាត់ល្អ តែទោះជាយ៉ាងណាកងកម្លាំងរបស់កម្ពុជា នៅតែប្រុងប្រយ័ត្នខ្ពស់ជានិច្ចក្នុងការទប់ស្កាត់ការចូលមក ដែនអធិបតេយ្យភាពកម្ពុជាពីសំណាក់កងទ័ពថៃ។ នេះគឺជាការបញ្ជាក់របស់លោកជំទាវឧត្ដមសេនីយ៍ឯក ម៉ាលី សុជាតាអនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិ ក្នុងសន្និសីទសារព័ត៌មានស្ដីពី លទ្ធផលនៃការអនុត្ដន៍បទឈប់បាញ់រវាងកម្ពុជា និងថៃ នាព្រឹកថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៥ នៅទីស្ដីការគណៈរដ្ឋមន្រ្ដី។

លោកជំទាវឧត្ដមសេនីយ៍ឯក ម៉ាលី សុជាតា បានគូសបញ្ជាក់ថា ក្រោយពីចូលជាធរមាននៃបទឈប់បាញ់ និងកាវិវត្តនានា មកដល់ថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៥ សភាពការណ៍នៅតាមព្រំដែននៅខេត្តព្រះវិហារ និងខេត្ត ឧត្តរមានជ័យមានភាពស្ងប់ស្ងាត់បើកគិតចាប់ពីម៉ោង១២រំលងអាធ្រាត ថ្ងៃទី០៨ ខែសីហា ដល់ម៉ោង៦ ព្រឹកនេះ ហើយចំពោះកងកម្លាំងកម្ពុជាមានការប្រុងប្រយ័ត្នខ្ពស់ និងអនុវត្តន៍តួនាទីភារកិច្ចរបស់ខ្លួន យ៉ាងខ្ជាប់ខ្ជួន។លោកជំទាវឧត្ដមសេនីយ៍ឯកបានលើកឡើងថា ចំពោះលទ្ធផលនៃកិច្ចប្រជុំគណៈកម្មការព្រំដែនទូទៅ(GBC) នៅប្រទេសម៉ាឡេស៊ី កាលពីថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៥ វិញ កម្ពុជាក៏បានស្នើឱ្យមានការដោះលែងកងកម្លាំងកម្ពុជាទាំង១៨រូប ដែលស្ថិតក្រោមការឃុំគ្រងរបស់កងទ័ពថៃឱ្យបានឆាប់រហ័សផងដែរ។

ជាមួយគ្នានេះដែរ លោកជំទាវឧត្ដមសេនីយ៍ឯក អ្នកនាំពាក្យក្រសួងការពារជាតិបានបន្ថែមថា ក្រសួងការពារជាតិកម្ពុជា និងកងយោធពលខេមរភូមិន្ទបានប្តេជ្ញាថាមិនទុកចោលសមាជិកខ្លួនណាម្នាក់ឡើយ ។ លោកជំទាវឧត្ដមសេនីយ៍ឯកបានអះអាងថា៖ «កម្ពុជាបានប្តេជ្ញាចិត្តក្នុងការគោរពអនុវត្តន៍នៃខ្លឹមសារសេចក្តីប្រកាសព័ត៌មានរួមនៃកិច្ចប្រជុំវិសាមញ្ញរបស់គណៈកម្មការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) នៅប្រទេសម៉ាឡេស៊ី នាថ្ងៃ០៧ខែសីហា ឆ្នាំ២០២៥ យ៉ាងម៉ឹងម៉ាត់»៕

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម សុខ ពុទ្ធិវុធ អញ្ជើញស្វាគមន៍ដំណើរទស្សនកិច្ចរបស់អ្នកផលិតមាតិកាមកកាន់ស្ថាប័នផ្សព្វផ្សាយអប់រំកម្ពុជា (EBC) ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម ជីវ ស៊ុនហេង អញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារយុវជនគណបក្សនៅតាមក្រសួង-ស្ថាប័ន ()

ព័ត៌មានគួរចាប់អារម្មណ៍

ឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត បន្តចុះពិនិត្យកន្លែងចិញ្ចឹមត្រី និងសិប្បកម្មកែច្នៃត្រីនៅស្រុកស្ទោង ក្នុងបេសកកម្មជំរុញវិស័យវារីវប្បកម្មក្នុងខេត្តកំពង់ធំ ()

ព័ត៌មានគួរចាប់អារម្មណ៍

ឧត្តមសេនីយ៍ទោ ឡោ សុខា អញ្ជើញដឹកនាំកិច្ច​ប្រ​ជុំ​ត្រួតពិនិត្យការ​ងារ​ប្រចាំខែសីហា ឆ្នាំ២០២៥ និងលើកទិសដៅបន្ត របស់ស្នង​ការដ្ឋាន​នគរបាលខេត្តមណ្ឌលគិរី ()

ព័ត៌មានគួរចាប់អារម្មណ៍

ខេត្តមណ្ឌលគិរី ត្រូវបានប្រកាសទទួលស្គាល់ជាផ្លូវការ ជាខេត្តទី២៤ ទទួលបានជ័យលាភីបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល (ODF) ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
238 នាក់
ម្សិលមិញ :
442 នាក់
សប្តាហ៍នេះ :
9751 នាក់
ខែនេះ :
41435 នាក់
3 ខែនេះ :
127229 នាក់
សរុប :
1301800 នាក់