ខេត្តរតនគិរី ៖ នារសៀលថ្ងៃទី៧ ខែសីហាឆ្នាំ២០២៥ នៅសាលប្រជុំសាលាខេត្តរតនគិរី ឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី បានទទួលជួបគណៈប្រតិភូ នៃស្ថានទូតវៀតណាម ដឹកនាំដោយឯកឧត្តម របស់ឯកឧត្តម ង្វៀន មិញ វ៉ូ ឯកអគ្គ រដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ប្រចាំកម្ពុជា ដើម្បីសម្តែងការគួរសម ពិភាក្សាការងារ ក្នុងឱកាសដែលប្រតិភូបានអញ្ជើញបំពេញ ទស្សនកិច្ចផ្លូវការនៅ ខេត្តរតនគិរី។នៅក្នុងជំនួបនេះ ឯកឧត្តម ង្វៀន មិញ វ៉ូ ឯកអគ្គ រដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ប្រចាំកម្ពុជា បានសម្តែងនូវការបអរសាទរ និងកោតសរសើរចំពោះការរីកចម្រើនរបស់ ខេត្តរតនគិរី នាពេលបច្ចុប្បន្ន។ ឯកឧត្តម បានគូសបញ្ជាក់ថា តាមរយៈកិច្ចសហ ប្រតិបត្តិការរវាង ប្រទេសទាំង ពីរវៀតណាម-កម្ពុជា នៅក្នុងនោះក៏មានក្រុមហ៊ុនមួយចំនួនបានមកដាក់ទុនវិនិយោគនៅក្នុងខេត្តរតនគិរី លើវិស័យកសិឧស្សាហកម្ម និងការធ្វើពាណិជ្ជកម្មផ្សេងៗទៀត។ ឯកឧត្តមបន្តថា នាពេលខាងមុន ឯកឧត្តមនឹង រៀបចំធ្វើទស្សនកិច្ច និងរៀបចំកិច្ចប្រជុំជាមួយបណ្តាខេត្ត នៃប្រទេសវៀតណាមជាប់ព្រំប្រទល់កម្ពុជា ដើម្បីជំរុញ ពង្រឹងបន្ថែមលើកិច្ចសហការលើគ្រប់វិស័យ។ ឯកឧត្តមក៏បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការ កន្លងមក រវាងអាជ្ញាធរខេត្តរតនគិរី-ខេត្តកន្ទូម និងខេត្តយ៉ាឡាយ លើវិស័យសន្តិសុខសណ្តាប់ធ្នាប់នៅតាមព្រំដែន ការ ប្រយុទ្ធ ប្រឆាំងបទល្មើសឆ្លងដែនខុសច្បាប់ជាដើម។ជាការឆ្លើយតប ឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះដំណើរបេសកកម្ម របស់ ប្រតិភូអគ្គរដ្ឋទូតវៀតណាម នៅខេត្តរតនគិរី។ ទន្ទឹមគ្នានេះ ឯកឧត្តមអភិបាលខេត្តថ្លែងអំណរ គុណ ចំពោះភាគីវៀតណាមដែលបានវិនិយោគនៅខេត្តរតនគិរី ដែលជាផ្នែកមួយជួយបង្កើតឱ កាសការងារ ដល់បងប្អូន កម្មករនៅក្នុងខេត្ត។ ព្រមជាមួយគ្នានេះ ឯកឧត្តមបានស្នើដល់ឯកឧត្តមអគ្គរដ្ឋទូតវៀតណាមជួយ ជំរុញឱ្យក្រុម ហ៊ុនវិ និយោគរបស់វៀតណាមនៅក្នុងខេត្តរតនគិរីបន្ថែមទៀតផងដែរ។ឯកឧត្តម អភិបាលខេត្ត បានជម្រាបជូនឯកអគ្គរដ្ឋទូតផងដែរថា ក្រោមកិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងជាប្រវត្តិសាស្ត្ររវាងប្រទេសទាំងពីរ កម្ពុជា-វៀតណាម កំពុងទទួលបានផលតាមរយៈការវិនិយោគនៅខេត្ត រតនគិរី ហើយវិនិយោគិន កម្មករនិយោជិតទាំងអស់ទទួលបានការយកចិត្តទុកដាក់ពីអាជ្ញាធរ មានសមត្ថកិច្ច លើសន្តិសុខ សុវត្ថិភាព គ្រប់កាលៈទេសៈ។ឯកឧត្តមបន្តថា ថ្មីៗនេះផងដែរ រាជរដ្ឋាភិបាលកម្ពុជាបានរៀបចំ និងដាក់ចេញនូវ “កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តទាំងបួននៅភូមិភាគឦសាន នៃព្រះរាជាណាចក្រកម្ពុជា ឆ្នាំ២០២៥-២០២៨” ក្នុងចំណោមខេត្តទាំងបួននោះក៏មានខេត្ត រតនគិរីផងដែរ ដោយសេដ្ឋកិច្ចមួយផ្នែកធំ សម្រាប់ខេត្តរតនគិរី គឺពឹងផ្អែកលើវិស័យ កសិកម្ម កសិ-ឧស្សាហកម្ម និងវិស័យទេសចរណ៍។ ទន្ទឹមនេះដែរ រាជរដ្ឋាភិបាលក៏បានដាក់ចេញនូវវិធានការគាំទ្រ និងជម្រុញការវិនិយោគ ៣ ប្រភេទ រួមមាន៖ ១. វិធានការផ្នែកពន្ធដារ និងពន្ធគយ, ២. ការផ្តល់ ហិរញ្ញប្បទានក្រោមអត្រាការប្រាក់សមរម្យ និង ៣. ការជួយកាត់បន្ថយថ្លៃដើមផលិតកម្ម, ការសម្រួល នីតិវិធី និងការគាំទ្រសកម្មភាពវិនិយោគឯកជន។ក្នុងឱកាសនេះសមាគមសហព័ន្ធធុរកិច្ចវៀតណាម-កម្ពុជា(CVBA)ក៏បានផ្តល់អំណោយ ដល់អភិបាលខេត្ត មីចំនួន១០០កេស និងត្រីខ៥០កេស ថវិកា៥លានរៀល និង៥០០ដុល្លារ សម្រាប់ជូនកាកបាទក្រហមកម្ពុជា ខេត្តរតនគិរី ក្នុងបុព្វហេតុកិច្ចការមនុស្សធម៌ផងដែរ៕
ព័ត៌មានគួរចាប់អារម្មណ៍
ឯកឧត្តម សុខ ពុទ្ធិវុធ អញ្ជើញស្វាគមន៍ដំណើរទស្សនកិច្ចរបស់អ្នកផលិតមាតិកាមកកាន់ស្ថាប័នផ្សព្វផ្សាយអប់រំកម្ពុជា (EBC) ()
ឯកឧត្តម ជីវ ស៊ុនហេង អញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារយុវជនគណបក្សនៅតាមក្រសួង-ស្ថាប័ន ()
ឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត បន្តចុះពិនិត្យកន្លែងចិញ្ចឹមត្រី និងសិប្បកម្មកែច្នៃត្រីនៅស្រុកស្ទោង ក្នុងបេសកកម្មជំរុញវិស័យវារីវប្បកម្មក្នុងខេត្តកំពង់ធំ ()
ឧត្តមសេនីយ៍ទោ ឡោ សុខា អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការងារប្រចាំខែសីហា ឆ្នាំ២០២៥ និងលើកទិសដៅបន្ត របស់ស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី ()
ខេត្តមណ្ឌលគិរី ត្រូវបានប្រកាសទទួលស្គាល់ជាផ្លូវការ ជាខេត្តទី២៤ ទទួលបានជ័យលាភីបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល (ODF) ()
វីដែអូ
ចំនួនអ្នកទស្សនា