ខេត្តព្រះវិហារ៖ នាថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ ឧត្តមសេនីយ៍ឯក យិន ច័ន្ទធួន និងភរិយា បាននាំយកគ្រឿងឧបភោគបរិភោគ បរិក្ខា និងថវិកាជាអំណោយសប្បុរសជន ទៅប្រគល់ជូននាយទាហាន នាយទាហានរង និងពលទាហាន កំពុងបំពេញភារកិច្ចការពារបូរណភាពទឹកដី នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ ទិសប្រាសាទព្រះវិហារ។ការប្រគល់ជូននេះ ធ្វើឡើងក្នុងគោលបំណងគាំទ្រ និងលើកទឹកចិត្តដល់វីរយុទ្ធជន ជាពិសេសកងកម្លាំងជួរមុខ ដែលកំពុងបំពេញភារកិច្ចបម្រើជាតិនៅតំបន់ព្រំដែន។ឧត្តមសេនីយ៍ឯក សួន ភិរុណ មេបញ្ជាការរងនៃបញ្ជាការដ្ឋានអង្គរក្ស បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសប្បុរសជនដែលបានចូលរួមជួយគាំទ្រកម្មវិធីនេះដោយថ្លែងថា៖ទឹកចិត្តសប្បុរសធម៌របស់បងប្អូនជាសេចក្ដីគាំទ្រដ៏មានតម្លៃ ដែលបង្កើនកម្លាំងចិត្តដល់កងទ័ពជួរមុខ។”បន្ថែមពីនេះ ឧត្តមសេនីយ៍ឯក សួន ភិរុណ បានអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋទាំងក្នុងនិងក្រៅប្រទេសឲ្យបន្តជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែតជាប្រមុខ។ឧត្តមសេនីយ៍ឯក សួន ភិរុណ បានបញ្ជាក់ថា កម្លាំងអង្គរក្ស និងអង្គភាពទាំងអស់ ត្រៀមខ្លួន ២៤ម៉ោងលើ២៤ ម៉ោង ដើម្បីរងចាំទទួលបទបញ្ជាពីសម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី ក្រសួងការពារជាតិ និងអគ្គបញ្ជាការ ក្នុងការការពារបូរណភា ទឹកដីព្រំដែនកម្ពុជា-ថៃ មិនឱ្យបាត់បង់សូម្បីមួយមីល្លីម៉ែត្រ។ឧត្តមសេនីយ៍ឯក សួន ភិរុណក៏បានជូនពរ ដល់សប្បុរសជនទាំងអស់ឲ្យទទួលបានពុទ្ធពរទាំងបួនប្រការគឺ “អាយុ វណ្ណៈ សុខៈ ពលៈ” និងធ្វើដំណើរដោយសុវត្ថិភាព សុខសាន្តក្នុងគ្រួសារ៕
ព័ត៌មានគួរចាប់អារម្មណ៍
ឯកឧត្តម សុខ ពុទ្ធិវុធ អញ្ជើញស្វាគមន៍ដំណើរទស្សនកិច្ចរបស់អ្នកផលិតមាតិកាមកកាន់ស្ថាប័នផ្សព្វផ្សាយអប់រំកម្ពុជា (EBC) ()
ឯកឧត្តម ជីវ ស៊ុនហេង អញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារយុវជនគណបក្សនៅតាមក្រសួង-ស្ថាប័ន ()
ឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត បន្តចុះពិនិត្យកន្លែងចិញ្ចឹមត្រី និងសិប្បកម្មកែច្នៃត្រីនៅស្រុកស្ទោង ក្នុងបេសកកម្មជំរុញវិស័យវារីវប្បកម្មក្នុងខេត្តកំពង់ធំ ()
ឧត្តមសេនីយ៍ទោ ឡោ សុខា អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការងារប្រចាំខែសីហា ឆ្នាំ២០២៥ និងលើកទិសដៅបន្ត របស់ស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី ()
ខេត្តមណ្ឌលគិរី ត្រូវបានប្រកាសទទួលស្គាល់ជាផ្លូវការ ជាខេត្តទី២៤ ទទួលបានជ័យលាភីបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល (ODF) ()
វីដែអូ
ចំនួនអ្នកទស្សនា