បរទេស៖ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បាននិយាយថា អ៊ីស្រាអែលមានបំណងគ្រប់គ្រងតំបន់ហ្កាហ្សាទាំងស្រុង បើទោះជាកំពុងរងការរិះគន់យ៉ាង សម្បើមទាំងនៅក្នុងស្រុក និងអន្តរជាតិចំពោះវិនាសកម្មនៃសង្រ្គាមជិត២ឆ្នាំមកនេះនៅក្នុងតំបន់ហ្កាហ្សា ខណៈអ្នកស្លាប់ដោយសារគ្រោះអត់ឃ្លានបន្តកើនឡើងក៏ដោយ។ នេះនៅពេលត្រូវបានអ្នកសារព័ត៌មាន Fox News សាកសួរក្នុងបទសម្ភាសន៍មួយកាលពីថ្ងៃព្រហស្បតិ៍ ទី៧ ខែសីហា ថាតើអ៊ីស្រាអែលនឹងគ្រប់គ្រងតំបន់ហ្កាហ្សាទាំងមូលឬ? លោក Netanyahu បានឆ្លើយថាពិតណាស់ អ៉ីស្រាអែលមានបំណងគ្រប់គ្រងតំបន់ហ្កាហ្សាទាំងមូល តែមិនចង់ដឹកនាំដែនដីប៉ាឡេស្ទីនមួយនេះនោះទេ។ «យើងមានបំណងគ្រប់គ្រង ដើម្បីធានាសន្តិសុខរបស់យើង ដើម្បីកម្ចាត់ហាម៉ាស...ហើយប្រគល់តំបន់នេះទៅឱ្យរដ្ឋបាលស៊ីវិលមួយដែលមិនមែនហាម៉ាស និងមិនមែនមនុស្សដែលមានគំនិតចង់បំផ្លាញ អ៊ីស្រាអែល»។បើតាមលោក Netanyahu អ៊ីស្រាអែលចង់ប្រគល់តំបន់ហ្កាហ្សាទៅឱ្យកងកម្លាំងអារ៉ាប់ជាអ្នកដឹកនាំ តែលោកមិនបានបញ្ជាក់ថាតើប្រទេសអារ៉ាប់មួយណានោះទេ៕ (ប្រភព៖ Reuters)
ព័ត៌មានគួរចាប់អារម្មណ៍
ឯកឧត្តម សុខ ពុទ្ធិវុធ អញ្ជើញស្វាគមន៍ដំណើរទស្សនកិច្ចរបស់អ្នកផលិតមាតិកាមកកាន់ស្ថាប័នផ្សព្វផ្សាយអប់រំកម្ពុជា (EBC) ()
ឯកឧត្តម ជីវ ស៊ុនហេង អញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារយុវជនគណបក្សនៅតាមក្រសួង-ស្ថាប័ន ()
ឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត បន្តចុះពិនិត្យកន្លែងចិញ្ចឹមត្រី និងសិប្បកម្មកែច្នៃត្រីនៅស្រុកស្ទោង ក្នុងបេសកកម្មជំរុញវិស័យវារីវប្បកម្មក្នុងខេត្តកំពង់ធំ ()
ឧត្តមសេនីយ៍ទោ ឡោ សុខា អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការងារប្រចាំខែសីហា ឆ្នាំ២០២៥ និងលើកទិសដៅបន្ត របស់ស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី ()
ខេត្តមណ្ឌលគិរី ត្រូវបានប្រកាសទទួលស្គាល់ជាផ្លូវការ ជាខេត្តទី២៤ ទទួលបានជ័យលាភីបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល (ODF) ()
វីដែអូ
ចំនួនអ្នកទស្សនា